រកចំណូលបានក៏មិនភ្លេចសង្គមដែរ Prince Real Estate ចំណាយ ២ ម៉ឺនដុល្លារបន្ថែម ជួយជនក្រីក្រខេត្តកណ្តាល

  • 2019-03-18 08:23:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ ២០១៩  ក្រុមការងារ​របស់​អង្គការ​មូលនិធិ​សប្បុរសធម៌ Prince Real Estate បាន​ធ្វើ​ដំណើរ​ទៅកាន់​ស្រុង​អង្គស្នួល ខេត្ត​កណ្តាល ក្នុង​គោល​បំណង​​ធ្វើ​សកម្មភាព​សប្បុរស​ធ​ម៌​ដោយ​ផ្តល់​អំ​ណោ​យ​ជា​សម្ភារៈ និង​ថវិកា ដែល​ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក ជូន​ដល់​ជន​ក្រីក្រ​ចំនួន ៦៨១ គ្រួសារ។

កម្មវិធី​នេះ​ មាន​ការ​ចូល​រួម​ដោយ​ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក លី មី​ញ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Prince Real Estate Group  និង​ជា​អនុប្រធាន​អង្គកា​រមូល​និធិ​សប្បុរសធ​ម៌ Prince Real Estate ​ក៏ដូចជា​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន

ក្នុង​នោះ​ឯកឧត្តម រស់ វណ្ណា បាន​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ ចំពោះ​ការ​យក​ចិត្តទុកដាក់​របស់​អង្គកា​រមូល​និ​ធិ​សប្បុរស​ធ​ម៌​ខាង​លើ ចំពោះ​ក្រុម​ពល​រដ្ឋ​ទ​ន់​ខ្សោយ​នៅ​ខេត្តកណ្តាល និង​ការចូលរួម​យ៉ាងសកម្ម​ក្នុង​ក្នុង​កិច្ចការ​សប្បុរស​នៅ​​កម្ពុជា​។ រួម​ពេល​ជាមួយគ្នា​នេះ​ដែរ​  ឯកឧត្តម ក៏​បាន​អំពាវនាវ​ដល់​ជន​គ្រប់​ជាន់ថ្នាក់​ឲ្យ​ចូលរួម​ចំ​ណែ​ក​ក្នុង​កិច្ចការ​សប្បុរស ដើម្បី​ជា​កម្លាំង​ក្នុង​ការចូលរួម​កសាង​ប្រទេស​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។

លោក លី មី​ញ ​បាន​​បញ្ជាក់​​ថា ក្រៅ​ពី​បាន​ចុះ​សួរ​សុខ​ទុក្ខ និង​ផ្ដល់​សម្ភារៈ​នានា​ដល់​ទីតាំង​ខាង​លើ ​អង្គការ​មូលនិធិ​សប្បុរសធម៌ Prince Real Estate បាន​ចុះ​ទៅ​ទីតាំង​ផ្សេងៗ​ទៀត ស្ទើរ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា សរុប​ជាង ២០០ កន្លែង គិត​ចាប់​តាំង​ការ​បង្កើត​ឡើង​រយៈ​ពេល ៣ ឆ្នាំ​មក​នេះ នា​ពេល​កន្លង​មក។ លោក​បន្ថែម​ថា ជំនួយ និង​សម្ភារៈ​ទាំង​នោះ មាន​ចំនួន​ជា​ទឹកប្រាក់​សរុប​ប្រមាណ ៦លាន ដុល្លារ។

លោក លី មី​ញ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Prince Real Estate Group 

ក្រុមហ៊ុន Prince Real Estate Group បាន​សម្រេច​សមិទ្ធិ​ផល​យ៉ាង​ប្រសើរ​ក្នុង​រយៈពេល ៤ ឆ្នាំ​កន្លង​មក​គិត​ចាប់​តាំងពី​ក្រុមហ៊ុន​របស់ខ្លួន​បាន​បង្កើត​ឡើង​។ ខណៈ​ខ្លួន​មានការ​អភិវឌ្ឍ​ជា​លំដាប់​ក្រុមហ៊ុន Prince Real Estate Group ក៏​មិន​ភ្លេច​តបស្នង​ទៅកាន់​សង្គម​កម្ពុជា​វិញ ​តាម​រយៈ​​ចូលរួម​ចំណែក​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ កសាង​ផ្លូវថ្នល់​  ផ្ដល់​ជំនួយ​ដល់​ការសិក្សា​ជា​ថវិកា និង​ព្យាយាម​អស់ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​គាំទ្រ និង​ការ​អភិវឌ្ឍ​កិច្ចការ​សប្បុរស៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម