លេច​ឮ​ថា​​ត្រកូល​ P30 នឹង​ប្រើ​អេក្រង់​ OLED របស់​ Samsung

  • 2019-03-19 01:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ថ្មី​ចុង​ក្រោយ​មួយ​ទើប​លេច​ឡើង បាន​អះអាង​ថា​ Samsung គឺ​ជា​អ្នក​ផ្គត់ផ្គង់​​ដ៏​ធំ​មួយ​នូវ​​ផ្ទាំង​​អេក្រង់​ OLED ​សម្រាប់​ស្មាតហ្វូន​ត្រកូល​ P30 របស់​ Huawei ដែល​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឆ្នាំ​នេះ។

ផ្អែក​តាម​ការ​បង្ហោះ​​របស់​គណនី​ Weibo មួយ​ដែល​អះអាង​ថា​ទទួល​​មាន​ដំណឹង​ផ្ទៃ​ក្នុង បាន​ឲ្យ​ដឹង​ថា​ Huawei បាន​ចុះ​កុងត្រា​ជា​មួយ​ Samsung ដែល​បាន​​ផ្ដល់​ភារកិច្ច​ឲ្យ​ Samsung ក្នុង​ការ​ផ្គត់ផ្គង់​ផ្ទាំង​​អេក្រង់​ OLED ទាំង​អស់​សម្រាប់​ស្មាតហ្វូន​ត្រកូល​ P30។ មាន​ហេតុផល​ជា​ច្រើន​ ដែល​នាំ​ឲ្យ​ Huawei សម្រេច​ប្ដូរ​​អ្នក​ផ្គត់ផ្គង់។

ទី​មួយ​ដោយ​សារ​ Samsung គឺ​ជា​អ្នក​ផ្គត់ផ្គង់​ដ៏​ធំ​មួយ​ក្នុង​សហគ្រាស​ ហើយ​​មាន​​សមត្ថភាព​គ្រប់គ្រាន់​អាច​បំពេញ​តាម​តម្រូវ​ការ​ខ្ពស់​របស់​អតិថិជន។ ទី​ពីរ​ Huawei អាច​នឹង​ងាយ​ស្រួល​ជាង​មុន ដោយ​ត្រូវ​សហការ​ជា​មួយ​អ្នក​ផ្គត់ផ្គង់​តែ​មួយ​ប៉ុណ្ណោះ។

​​​​ចុង​ក្រោយ​គឺ​បញ្ហា​លើ​​គុណភាព​អាច​នឹង​មិន​កើត​មាន​នោះ​ឡើយ។ ចាំ​បាន​ថា​ Mate 20 Pro ដែល​ប្រើ​ប្រាស់​អេក្រង់​ OLED ​របស់​ LG មួយ​ចំនួន​មាន​ដំណើរ​ការ​មិន​ប្រក្រតី​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំនួន​លក់។ ចំណែក​អេក្រង់ OLED ដែល​ផ្គត់ផ្គង់​ដោយ​​ក្រុមហ៊ុន BOE គឺ​​គ្មាន​បញ្ហា​អ្វី​ឡើយ៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង