Messi បរិយាយ​ពី​អារម្មណ៍​ពាក់ព័ន្ធ​នឹង​ការ​អបអរ​របស់​អ្នក​គាំទ្រ Betis មក​លើ​ខ្លួន

  • 2019-03-18 13:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi បាន​លើកឡើង​ថា ខ្លួន​រំភើប​នឹង​ការ​អបអរ​របស់​អ្នក​គាំទ្រ​ក្លឹប Real Betis ចំពោះ​គ្រាប់​បាល់​របស់​ខ្លួន។

កីឡាករ​អាហ្សង់ទីន​រូប​នេះ​បាន​និយាយ​ថា​៖ " ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នឹង​កាយវិការ​បែប។ ខ្ញុំ​មិន​ធ្លាប់​ជួប​ពីមុន​មក​ទេ។ ខ្ញុំ​ពិត​ជា​សំណាង​ណាស់​ ដែល​ពួកគេ (អ្នកគាំទ្រ Real Betis) អបអរ​ខ្ញុំ​បែប​នេះ​ ហើយ​សំណាង​ត្រង់​ថា ពួក​យើង (ក្លឹប Barcelona) បាន​ ៣​ពិន្ទុ​ពី​ប្រកួត​នោះ " ។

កាល​ពី​ប្រកួត​រវាង​ក្លឹប Real Betis និង​ក្លឹប Barcelona យប់​ម្សិលមិញ​នេះ​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi បាន​រក​បាន Hat-Trick ដែល​ធ្វើ​ឲ្យ​រូប​គេ​បន្ត​ជា Top Scorer ប្រចាំ​លីគ​កំពូល​អេស្ប៉ាញ​ ដោយ​រក​បាន​ ២៩​គ្រាប់។

គិត​ត្រឹម​ពេល​នេះ​ដែរ ក្លឹប Barcelona កំពុង​តែ​ឈរ​លើ​កំពូល​តារាង La Liga ហើយ​ដាច់​ក្រុម​លេខ​ ២ Atletico Madrid ចំនួន ១០​ពិន្ទុ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី