Beckham សារភាព​កំហុស​ថា​ពិត​ជា​បាន​ប្រើ​ទូរស័ព្ទ​អំឡុង​ពេល​បើកបរ​

  • 2019-03-19 01:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

David Beckham បាន​ទទួល​ស្គាល់​កំហុស​​ខ្លួន​ដែល​បាន​ប្រើប្រាស់​ទូរស័ព្ទ​អំឡុង​ពេល​បើក​បរ​ក្រោយ​ពេល​ប៉ូលិស​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​រូប​គេ​នា​ពេល​កន្លង​មក។

អតីត​កីឡាករ​ Manchester United និង​ Real Madrid ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជិះ​ក្នុង​រថយន្ត​ទំនើប​ Bentley តម្លៃ​ជាង​១​សែន​ដុល្លារ​ហើយ​បើកបរ​ បណ្ដើរ​ប្រើប្រាស់​ទូរស័ព្ទ​បណ្ដើរ។​ ក្រោយ​ការ​ស៊ើប​អង្កេត​ និង​ចោទ​ប្រកាន់​ពី​ប៉ូលិស​ ទីបំផុត​ Beckham បាន​សារភាព​ពី​កំហុស​របស់​ខ្លួន។​

បុរស​កូន​៤​​ដែល​មាន​ទ្រព្យ​សម្បត្តិ​ជាង​៣០០​លាន​ផោន​រូប​នេះ​ អាច​ប្រឈម​មុខ​នឹង​ការ​ដក​ពិន្ទុ​ ឬ​ពិន័យ​មិន​ឲ្យ​បើកបរ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ​ និង​អាច​ពិន័យ​ជា​ប្រាក់​២០០​ផោន​ ដោយសារ​បំពាន​ច្បាប់​ចរាចរណ៍​របស់​អង់គ្លេស។​ កាល​ពី​ឆ្នាំ​១៩៩៩​ Beckham ​ធ្លាប់​ត្រូវ​ពិន័យ​មិន​ឲ្យ​បើកបរ​រយៈ៨​ខែ​ដោយសារ​ល្មើស​ច្បាប់​ចរាចរណ៍៕ ​

អត្ថបទ៖ វីរ័ត្ន