ក្រុមហ៊ុនអាកាសចរមួយនៅអាស៊ី ជាប់ឈ្មោះជាក្រុមហ៊ុនមានអនាម័យជាងគេក្នុងពិភពលោក

  • 2019-03-19 02:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ឆ្ងល់​ដែរ​ឬ​ទេ​ថា​កៅអី​នៅ​លើ​យន្ដហោះ​ដែល​អ្នក​ធ្វើ​ដំណើរ​មាន​អនាម័យ និង​ស្អាត​កម្រិត​ណា? ការ​ស្ទង់​មតិ​មួយ បាន​ធ្វើ​ឡើង​ដើម្បី​រក​ក្រុមហ៊ុន​អាកាសចរ​ណា​ដែល​ផ្ដល់​បទពិសោធន៍​ល្អ​បំផុត​សម្រាប់​អ្នក​ដំណើរ​ទាំង​អស់។ Skytrax World Airline Awards 2018 គឺ​ជា​ការ​ស្ទង់​មតិ​ពី​អ្នក​ដំណើរ​ដើម្បី​វាយ​តម្លៃ​ក្រុមហ៊ុន​អាកាសចរ​នីមួយ។ ពួកគេ​ត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​កន្លែង​អង្គុយ, តុ, កម្រាល​ព្រំ និង​បន្ទប់ទឹក​ជា​ដើម​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​គុណភាព និង​ស្ដង់ដារ​របស់​ក្រុមហ៊ុន។ តាម​ការ​ស្ទង់​មតិ​បង្ហាញ​ថា ក្រុមហ៊ុន​អាកាសចរ​ជប៉ុន ANA All Nippon បាន​ជាប់​ឈ្មោះ​ជា​ក្រុមហ៊ុន​មាន​អនាម័យ​ជាង​គេ​នាំ​មុខ​ក្រុមហ៊ុន​អាកាស​ចរ​តៃវ៉ាន់ និង​កូរ៉េខាងត្បូង។

ខាងក្រោម​នេះ គឺ​ជា​បញ្ជី​ក្រុមហ៊ុន​អាកាសចរ​ទាំង ១០​ដែល​មាន​អនាម័យ​ជាង​គេ​ក្នុង​ពិភពលោក ៖

១. ANA All Nippon (ជប៉ុន)

២. EVA Air (តៃវ៉ាន់)

៣. Asiana Airlines (កូរ៉េខាងត្បូង)

៤. Singapore Airlines (សិង្ហបុរី)

៥. Japan Airlines (ជប៉ុន)

៦. Cathay Pacific Airlines (ហុងកុង)

៧. Qatar Airways (កាតា)

៨. Swiss International Air Lines (ស្វីស)

៩. Hainan Airlines (ចិន)

១០. Lufthansa (អាល្លឺម៉ង់)

ប្រភព៖ worldairportawards   ប្រែសម្រួល ៖ រ័ត្ន