មិន​សូវ​មាន​មុខងារ​ពិសេស​ច្រើន Apple បញ្ចេញ​លក់​ iPad ជំនាន់​ថ្មី​ស្ងាត់ៗ

  • 2019-03-19 02:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​​ស្ងាត់ៗ​នូវ​ iPad ស៊េរី​ថ្មី​ចំនួន​ពីរ​ម៉ូដែល ដែល​រួម​មាន​ iPad Air ទំហំ​ ១០,៥ អ៊ីញ ជំនាន់​ទី​បី (ឬ iPad Air 3) និង iPad mini ទំហំ ៧,៩ អ៊ីញ ជំនាន់​ទី ៥ (ឬ iPad mini 5)។

iPad Air មាន​បំពាក់​អេក្រង់​ថ្មី​ប្រភេទ Retina Display ដែល​មាន​ទំហំ ១០,៥ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ២២២៤ x ១៦៦៨ ភីកសែល ជា​មួយ​ដង់ស៊ីតេ​រូបភាព​ ២៦៤ ភីកសែល/មួយ​អ៊ីញ។ អេក្រង់​នេះ​ក៏​មាន​បំពាក់​បច្ចេកវិទ្យា​បង្ហាញ​រូប​ True Tone Technology និង DCI-P3 ផង​ដែរ។

ចំណែក iPad mini 5 វិញ​មាន​បំពាក់​អេក្រង់​ដែល​អាច​បង្ហាញ​រូប​ភាព​ក្នុង​កម្រិត​ ២០៤៨ x ១៥៣៦ ភីកសែល ជា​មួយ​ដង់ស៊ីតេ​រូបភាព​ ៣២៦ ភីកសែល/មួយ​អ៊ីញ ជា​ iPad មាន​ដង់ស៊ីតេ​រូបភាព​ខ្ពស់​ជាង​គេ។ អេក្រង់​នេះ​ក៏​មាន​នូវ​បច្ចេកវិទ្យា​ True Tone Technology ផង​ដែរ។

ក្រៅ​ពី​ចំណុច​ខាង​លើ​នេះ ចំណុច​ផ្សេងៗ​ទៀត​របស់​ iPad ទាំង​ពីរ​គឺ​សឹង​តែ​ដូច​គ្នា​បេះ​ដាក់។ iPad ទាំង​ពីរ​ដើរ​ដោយ​បន្ទះ​ឈីប​ A12 Bionic ជា​មួយ​នឹង​ Coprocessor M12។ មាន​ជម្រើស​អង្គ​ផ្ទុក​ទំហំ ៦៤ GB និង ២៥៦​ GB ហើយ​មាន​ជម្រើស​ប្រើ​ស៊ីម​កាត និង​អាច​ប្រើ​ជា​មួយ​ប៊ិច​ Apple Pencil ជំនាន់​ទី​មួយ​ទៀត​ផង។

កាមេរ៉ា​លើ​ iPad ទាំង​ពីរ​មាន​កាមេរ៉ា​ខាង​ក្រោយ​ទំហំ ៨ MP ជា​មួយ​ Aperture f/2.4 ដែល​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ 1080p។ កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ៧ MP អាច​ថត​វីដេអូ​កម្រិត​ 1080p ដូច​គ្នា។ លើ​ iPad ទាំង​ពីរ​នេះ​មិន​មាន​មុខងារ​ស្កេន​មុខ​ Face ID នោះ​ទេ ហេតុ​នេះ​ត្រូវ​ប្រើ​ Touch ID ដែល​ជា​បច្ចេកវិទ្យា​ចាស់។

iPad Air ស៊េរី​ថ្មី​មាន​តម្លៃ​ចាប់​ពី​ ៤៩៩ ដុល្លារ ខណៈ​ iPad mini មាន​តម្លៃ​ចាប់​ពី ៣៩៩ ដុល្លារ ដែល​មាន​ជម្រើស​ពណ៌​ប្រាក់, ប្រផេះ និង​ពណ៌​មាស​ មាន​ដាក់​លក់​ចាប់​ពី​ថ្ងៃ​នេះ​លើ​ទីផ្សារ​ជា​ច្រើន​លើ​ពិភពលោក៕

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង