មក​ស្គាល់​គ្រូ​ពេទ្យ​ចិត្ត​ធម៌​ល្បី​ជួយ​អ្នក​ប្រដាល់​ អ្នក​សុំ​ទាន​ និង​តាៗ​ធាក់​ស៊ីក្លូ​

  • 2019-03-20 02:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​(Facebook)មួយ​រយៈពេល​នេះ​គេ​ឃើញ​មាន​អ្នក​ប្រដាល់​ ឬ​អ្នកគាំទ្រ​ប្រដាល់​ច្រើន​ស៊ែ​អំពី​គ្រូពេទ្យ​ម្នាក់​ ដែល​តែងតែ​ជួយ​កីឡាករ​មាន​របួស​ ដូច​ជា​បែក​មុខ​មាត់​ គ្រេច​ថ្លោះ​ ឬ​បែក​កែង​ដៃ​ជា​ដើម​ ហើយ​មាន​ការ​គោរព​ស្រឡាញ់​ សរសើរ​ពី​ទឹក​ចិត្ត​របស់​ជន​សប្បុរស​ម្នាក់​នោះ។​ ឥលូវ​នេះ​ សប្បាយ​ នឹង​បង្ហាញ​អំពី​អត្តសញ្ញាណ​ និង​ទំហំ​ទឹក​ចិត្ត​ដែល​លោក​បាន​ធ្វើ​កិច្ចការ​មនុស្ស​ធម៌​មួយ​នេះ។​

រូបភាពលោក ណូវែល ផ្តល់អោយ

គ្រូ​ពេទ្យ​រូប​នោះ​ឈ្មោះ​ **ម៉ុត​ ណូវែល** អាយុ​ ៣២​ឆ្នាំ​ ជា​អ្នក​ខេត្ត​ក្រចេះ​ បច្ចុប្បន្ន​រស់​នៅ​រាជធានី​ភ្នំពេញ។​ មាន​មុខ​របរ​បើក​គ្លីនិក​ផ្ទាល់​ខ្លួន​២​កន្លែង​ ទី១​នៅ​ជាប់ផ្លូវ​ជាតិ​លេខ៣​ និង​មួយ​កន្លែង​ទៀត​នេះ​នៅ​ក្បែរ​វត្ត​ទួល​ ក្នុងខណ្ឌ​ឫស្សីកែវ​ ភ្នំពេញ។​

រូបភាពលោក ណូវែល ផ្តល់អោយ

ពេទ្យ​ចិត្តធម៌​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ អ្វី​ដែល​លោក​កំពុង​តែ​ធ្វើ​រាល់​ថ្ងៃ​នេះ​គឺ​ចេញ​ពី​ចិត្ត​អាណិត​ស្រឡាញ់​អ្នកខាង​វិស័យ​ប្រដាល់​ ដោយ​សារ​ឃើញ​អាជីព​ប្រើ​កម្លាំង​មួយ​នេះ​វា​ពិបាក​។ ពួកគេទម្រាំ​បាន​ចំណូល​ ពេល​ខ្លះ​ត្រូវ​មាន​របួស​តិច​ មាន​ច្រើន​ អ្នក​ខ្លះ​ទទួល​បាន​លុយ​បន្តិចបន្តួច​ បើ​ចំណាយ​លើ​ការ​ព្យាបាល​ទៀត​នោះ​ចង់​អស់​ទៅ​ហើយ​ ដូច្នេះ​ទើប​លោក​ជួយ​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន។​

តាៗធាក់ស៊ីក្លូ

គ្រូ​ពេទ្យ​ដើម​កំណើត​មក​ពី​ក្រចេះ​ខាង​លើ​លើក​ឡើង​ទៀត​ថា​ ធ្លាប់ជួយ​កីឡាករ​ គ្រូ​ប្រដាល់​បាន​ច្រើន​អ្នក​មក​ហើយ​ចាំ​មិន​អស់​នោះ​ទេ​ ក្រៅ​តែ​ពី​អ្នក​កីឡា​ក៏​មាន​តាៗ​ធាក់​ស៊ីក្លូ​ អ្នក​រើស​អេតចាយ​ និង​អ្នក​សុំ​ទាន​ផង​ដែរ។​ ចំពោះ​ការ​ចំណាយ​ទាំង​នោះ​ គឺ​បាន​​កម្រៃមកពី​អ្នកជំងឺមកព្យាបាល​នៅ​កន្លែង​របស់​លោក​ មិន​មាន​អ្នក​ណា​ជួយ​នោះ​ឡើយ។​

លោក ម៉ុត ណូវែល

លោក​ ម៉ុត​ ណូវ៉ែល​ ជា​គ្រូ​ពេទ្យ​ដែល​មាន​ធ្លាប់​ជួយ​អ្នក​ប្រដាល់​ដែល​មាន​របួស​ជា​ច្រើន​ដូច​ជា​ មឿន​ សុខហ៊ុច​ រឿង​ សោភ័ណ្ឌ​ ព្រឿង​ សុជាតិ​ សួន​ ចាន់នី​ និង​គ្រូ​ប្រដាល់​ច្រើន​រូប​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម