មេស្វាមួយ​ក្បាល​ដេកឱប​កូន​ក្នុង​ដៃទាំង​ខ្លួន​មាន​របួសធ្ងន់ធ្ងរ

  • 2019-03-19 08:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាញី​មួយ​ក្បាល​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​គ្រាប់​កាំ​ភ្លើង​ខ្យល់ និង​ឧបករណ៍​មុត​ស្រួច​ផ្សេង​ទៀត​។

សត្វ​ស្វានេះ ត្រូវបានក្រុម​​អ្នក​សង្គ្រោះ​ដាក់​ឈ្មោះ​ថា​ Hope ​ក្រោយ​ពីបាន​រកឃើញ​នៅ​ក្នុង​តំបន់​ព្រៃ​មួយ​នៅ​​ខេត្ត​​អាឆេ ប្រ​ទេស​ឥណ្ឌូណេស៊ីកាល​ពី​សប្ដាហ៍​មុន​។ Hope ត្រូវ​បាន​គេ​ដឹង​ថា​មាន​អាយុ​៣០​ឆ្នាំ ហើយ​ពេល​រក​ឃើញ​នាង​មានស្នាម​គ្រាប់​កាំ​ភ្លើង​ខ្យល់​​មិន​តិច​ជាង​៧៤​កន្លែង​នោះទេ​នៅ​លើ​ដង​ខ្លួន​ និង​ភ្នែក​ទាំង​សងខាង។

(Hope កំពុង​ទទួលការ​សង្គ្រោះ)

ជាមួយ​គ្នានោះដែរ Hope ក៏មាន​ស្នាម​ដាច់​រយះ​នៅលើ​ដក​ខ្លួន​ផង​ដែរ ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​គិត​ថា​Hope ត្រូវ​គេ​ធ្វើ​ទថារុណ្ឌកម្ម​ដោយ​វត្ថុ​​រឹង​ផ្សេង​ទៀត។

Hope បាន​ឱប​កូន​តូច​នៅ​ក្នុង​ដៃ​ពេល​ដែល​នាង​កំពុងមាន​របួស​ធ្ងន់ និង​អាច​ធ្វើ​ចលនា​បាន​តិច​តួច។ ពេល​ក្រុម​ជួយ​សង្គ្រោះ​បាន​រក​ឃើញ កូន​ស្វាឈ្មោល ដែល​ជា​កូន​របស់​​Hope បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយ​សារ​ខ្វះ​ជាតិទឹក និង​អាហារ។

(កូនរបស់​Hope បាន​ស្លាប់​ដោយសារខ្វះជាតិទឹក និងអាហារ)

ក្រុម​អ្នក​ជួយ​សង្រោះ​សន្និដ្ឋាន​ថា​ដោយ​សារ​តែ​ម្តាយ​របស់​កូន​ស្វានោះ​មាន​របួស​ធ្ងន់​ពេក​មិន​អាច​ចេញ​រក​ចំណី​ឲ្យ​វា​បាន​ទើប​កូន​ស្វានេះ​ស្លាប់។

​ក្រុម​ជួយ​សង្គ្រោះ​កំពុង​វះកាត់ និង​ព្យាបាល​របួស​នៅ​លើ​ដង​ខ្លួន​របស់​Hope ប៉ុន្តែ​មិនទាន់​បាន​វះកាត់​យក​គ្រាប់​កាំ​ភ្លើង​ខ្យល់ចេញ​នៅ​ឡើយ។ អ្វី​ដែល​គួរ​ឲ្យ​អាណិត​ទៀត​នោះ Hope ពេល​នេះ​បាន​ពិការ​​ភ្នែក​ទាំងសងខាង​ទៅ​ហើយ ដោយ​សារ​គ្រាប់​កាំ​ភ្លើង​ខ្យល់​ដែល​បាញ់​ចំ​ភ្នែក​ទាំង​ពីរ។​

ជម្លោះ​រវាង​សត្វ​ស្វាប្រភេទ​នេះ​និង​​ក្រុម​មនុស្ស​ដែល​ចូល​កាប់ឈើ អ្នក​ដាំ​ដូងប្រេង និង​ម្រេច​ កើត​​ឡើង​កាន់​តែ​ច្រើន​ឡើងៗ។

មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​ថា​ខ្លួន​កំពុង​ស្វែង​រក​អ្នក​បាញ់ និង​ធ្វើ​បាប​ស្វា​ខាងលើ​នេះ។​

មន្ត្រី​អភិរក្ស​សត្វ​វិញ​លើក​ឡើង​ដែរថា​ការ​ប្រើ​ប្រាស់​កាំភ្លើង​ខ្យល់​សម្រាប់​ប្រ​មាញ់​សត្វព្រៃ ជា​បញ្ហា​ធំមួយ​សម្រាប់​ឥណ្ឌូនេស៊ី៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ទូច សុខា