ត្រៀមធុងដាក់ទឹកផង! ថ្ងៃសុក្រនេះ តំបន់កណ្ដាលក្រុងភ្នំពេញមួយនឹងត្រូវផ្ដាច់ទឹកជាបន្ទាន់

  • 2019-03-19 09:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ​ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ការ​ផ្អាកផ្គត់ផ្គង់ទឹក ក្នុង​ទីក្រុង​កោះពេជ្រ​ លើផ្លូវ Elite ​នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាយប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោម​ហេតុ​ផល​ ដើម្បី​ភ្ជាប់​បណ្ដាញ​ចែក​ចាយ​​ទឹក​ថ្មី ទំហំ​ ២២៥មម។

ក្នុង​សេចក្ដី​ជូន​ដំណឹង​បន្ថែម​ថា​ ការ​ផ្អាក​នេះ​រយៈ​ពេល​ ០៣ម៉ោង ចាប់​ពី​ម៉ោង​ ២១ៈ០០ ដល់​ ២៤ៈ០០យប់​ នៅថ្ងៃ​ដដែល​ ហើយ​ជាង​នេះ​ទៀត ក្រោយ​​ភ្ជាប់​បំពង់​ទឹក​ថ្មី​រួច​ នឹង​ធ្វើ​ឲ្យ​គុណភាព​ទឹក​ល្អក់ផងដែរ​។ ​​​

អាស្រ័យ​ហេតុនេះ សូម​បង​ប្អូន​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​ខាង​លើ​នេះ មេត្តា​ត្រៀម​សម្ភារៈ​ដើម្បី​រក្សា​ទុក​ទឹក​ប្រើ​ប្រាស់​តាម​ការ​គួរ។ ​

អត្ថបទ៖ ស៊ិន សាវ៉េត