Mourinho យល់​​ថា​ Mbappe មាន​តម្លៃខ្លួន​ថ្លៃ​​ជាង Ronaldo និង​ Messi ទៀត

  • 2019-03-19 10:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Jose Mourinho បាន​លើកឡើង​ប្រាប់​ beIN Sports ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint-Germain កីឡាករ​ Kylian Mbappe សក្ដិសម​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​លើ​លោក។

លោក​បាន​និយាយ​ថា​៖ " សម្រាប់​កីឡាករ​ដូច​ជា Mbappe អ្នក​មិន​ត្រូវ​និយាយ​ថា​ តើ​គេ​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​រយៈពេល​ ៥​ឆ្នាំ​ទៀត ឬ​ ១០​ឆ្នាំ​ទៀត​នោះ​ទេ។ គ្រាន់​តែ​មើល​គេ​លេង​ពេល​នេះ​ទៅ គេ​ពិត​ជា​អស្ចារ្យ​ណាស់​ទៅ​ហើយ " ។

លោក​បាន​បន្ត​ថា​៖ " បើ​យើង​មើល​ពី​អាយុ​របស់ Ronaldo និង Messi ដែល​មាន​អាយុ​លើស​ពី​ ៣០​ឆ្នាំ ហើយ​ Neymar មាន​អាយុ ២៧​ឆ្នាំ​ នៅ​ក្នុង​បាល់ទាត់​ អាយុ​ក៏​ជា​អ្វី​ដែល​យើង​គិត​ដែរ ដូច្នេះ​ Mbappe ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើ​ពិភពលោក " ។

លោក​បាន​បន្ថែម​ថា​៖ " បើ​និយាយ​ពី​គុណភាព​វិញ Mbappe ក៏​មាន​ទម្រង់​លេង​ល្អ​មិន​គួរ​ឲ្យ​ជឿ​ដែរ " ។

តាំង​ពី​ប្រកប​អាជីព​ក្នុង​ក្លឹប​យក្ស​បារាំង​ PSG មក Mbappe បាន​រក​គ្រាប់​បាល់​បាន ៥២​គ្រាប់ ក្នុង​ ៧៩​ប្រកួត​គ្រប់​កម្មវិធី​របស់​ក្លឹប៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី