ប្រទេស​ចំនួន​៩ សម្រុក​ដាក់​ពាក្យ​ធ្វើ​ម្ចាស់​ផ្ទះ​ World Cup នារី​ ២០២៣

  • 2019-03-19 12:48:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចំនួន ៩​ បាន​​ប្រាប់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ FIFA ពី​បំណង​ក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នារី​ក្នុង​ឆ្នាំ ២០២៣។

ប្រទេស​ទាំង​នោះ​មាន​ដូច​ជា ប្រទេស​អាហ្សង់ទីន បូលីវី ប្រេស៊ីល កូឡុំប៊ី ដែល​ក្នុង​ចំណោម​នោះ​សង្ឃឹម​ថា​ នឹង​ក្លាយ​ជា​ប្រទេស​អាមេរិក​ខាង​ត្បូង​ដំបូង​គេ​ ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ World Cup នារី។

ក្រៅ​ពី​នេះ​មាន​ដូច​ជា​ ប្រទេស​ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ និង​ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ ក៏​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​នេះ​ដែរ។

ចំណែក​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើកឡើង​ថា​ អាច​នឹង​ស្នើ​ធ្វើ​សហ​ម្ចាស់​ផ្ទះ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ពិភពលោក​ផង​ដែរ។

៩​ ប្រទេស​ដែល​ដាក់​ពាក្យ​ក្នុង​ World Cup នារី​ ឆ្នាំ២០២៣​នេះ​ ជា​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​មិន​ធ្លាប់​មាន​ប្រទេស​ច្រើន​ស្នើ​សុំ​ធ្វើ​ម្ចាស់​ផ្ទះ​ច្រើន​បែប​នេះ​ទេ ខណៈ​ FIFA ឈប់​ទទួល​ពាក្យ​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ។ ចំពោះ​លទ្ធផល​នៃ​ការ​ជ្រើសរើស​ម្ចាស់​ផ្ទះ ត្រូវ​បាន​រំពឹង​ថា​នឹង​បង្ហាញ​ក្នុង ខែ​មីនា ឆ្នាំ​២០២០។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​បារាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​នារី​ពិភពលោក​ឆ្នាំ ២០១៩ ដែល​ព្រឹត្តិការណ៍​នឹង​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ទី៧ មិថុនា ដល់ ថ្ងៃ​ទី៧ កក្កដា៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី