ធ្លាយរូប Pre-Wedding ឱកសុគន្ធកញ្ញា និងគូដណ្តឹង ជិតចូលរោងការឆាប់ៗ

  • 2019-03-20 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំពូល​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា ​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ភ្ញាក់​ផ្អើល​ម្ដង​ទៀត​ហើយ ​នៅ​ពេល​ឃើញ​ ​Idol ​របស់​ខ្លួន​បាន​ថត​រូប Pre-Wedding ​ជាមួយ​ប្អូន​ប្រុស​ថៅ​កែ​ហង្ស​មាស គឺ​លោក អ៊ឹង សុខ​លី ​នៅ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប​។

​រូប​មួយ​សន្លឹក​បាន​ធ្លាយ​នៅ​លើ Page RHM Family ​បាន​បង្ហាញ​ពី​រូប​ថត​ Pre-Wedding ​របស់​ម្ចាស់​បទ "ក្រោក​ឈរ​" ​ក្នុង​សម្លៀក​បំពាក់​ប្រពៃណី ​យ៉ាង​ស្រស់​ស្អាត​ថែម​ទៀត​ផង។ ​តាម​រយៈ​រូប​ថត​នេះ ​អាច​សន្មត​ថា ​កំពូល​តារា​ចម្រៀង​ស្រី​រូ​ប​នេះ ​នឹង​ជិត​ចូល​រោង​ការ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ មិន​ខាន។

មុនទៅថត Pre-wedding ឱក សុគន្ធកញ្ញា បង្ហោះរូបនេះ

​បើ​គិត​ត្រលប់​មក​វិញ​ ​តារា​រូប​នេះ​ពិត​ជា​បាន​រក្សា​ការ​សន្យា​ពិត​មែន ​ថា​ខ្លួន​នឹង​រៀប​ការ​មិន​ឲ្យ​លើស​​អាយុ​៣២​ឆ្នាំ​ឡើយ ខណៈ​ពេល​នេះ​តារា​រូប​នេះ​ស្ថិត​ក្នុង​វ័យ​៣១​ឆ្នាំ​នៅ​ឡើយ។ ​អ្នក​គាំ​ទ្រ​របស់​តារា​ស្រី​ពូ​កែ​រក្សា​ប្រជាប្រិយ​ភាព​រូប​នេះ ​បាន​ជូន​ពរ​ និង​ចង់​ឃើញ​​អាពាហ៍ពិពាហ៍​របស់​តារា​ចម្រៀង​​ប្រ​ចាំ​ផលិត​កម្ម​ហង្ស​មាស​ ឆាប់​ៗ​ខ្លាំង​ណាស់៕​​​

អត្ថបទ៖ លឹម សុនា