Giggs ថា​ Man City ត្រូវ​ពឹង​ "​សំណាង" ​បើ​ចង់​ឈ្នះ​ពាន​ធំ​៣​ក្នុង​១​រដូវ​កាល​ដូច​ United

  • 2019-03-20 02:32:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ryan Giggs សារភាព​ថា​លោក​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ទម្រង់​លេង​របស់​ Manchester City នា​ពេល​បច្ចុប្បន្ន​ដែល​អាច​ឈ្នះ​ពាន​ធំ​៣​ក្នុង​មួយ​រដូវ​កាល​ ឬ​គេ​ឲ្យ​ឈ្មោះ​ថា​ “Treble”។​

Treble គឺ​សំដៅ​លើ​ក្លឹប​អាជីព​ទាំង​ឡាយ​ណា​ដែល​អាច​ឈ្នះ​ពាន​លីគ​កំពូល, ពាន​ធំ​ទី​ពីរ​ និង​ពាន​ទ្វីប​អឺរ៉ុប​ UEFA Champions League នៅ​រដូវ​កាល​តែ​មួយ​។​ នៅ​អង់គ្លេស​គឺ​មាន​តែ​ Manchester United ប៉ុណ្ណោះ​ដែល​ធ្លាប់​ធ្វើ​បាន​គឺ​ក្នុង​ឆ្នាំ​១៩៩៩​ពួកគេ​បាន​ឈ្នះ​ Premier League, FA Cup និង​ UEFA Champions League ដំណាល​គ្នា។​

យ៉ាង​ណា​ City អាច​ជា​ក្រុម​ទី​២​ដែល​ធ្វើ​បាន​ Treble នៅ​រដូវ​កាល​នេះ​ដោយសារ​ពួកគេ​នៅ​សល់​ពាន​ទាំង​អស់​នៅ​ក្នុង​ដៃ។​ ក្រុម​លោក​ Pep Guardiola បាន​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ FA Cup, ឡើង​វគ្គ​៨​ក្រុម​ Champions League និង​កំពុង​ឈរ​លេខ​២​នៅ Premier League ទាំង​សល់​១​ប្រកួត​ក្នុង​ដៃ។​

ទោះ​ដំណើរ​ផ្លូវ​នៅ​វែង​ឆ្ងាយ​តែ​ Giggs មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បំបែក​កំណត់ត្រា​របស់​ City ប៉ុន្តែ​លោក​ក៏​ជឿជាក់​ថា​វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ទេ​ដែល​ឈ្នះ​ពាន​ធំ​៣​ក្នុង​មួយ​រដូវ​កាល​​ ហើយ​ពេល​ខ្លះ​ទាល់​តែ​ពឹង​លើ​សំណាង​៕

ប្រភព៖ Manchestereveningnews   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម