ទេព បូព្រឹក្ស និង G-Devith តែងខ្លួនជាទេពមច្ឆា អោបគ្នាឡើង Sweet លើដែនកោះម៉ាល់ឌីវ

  • 2019-03-20 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណើរ​កម្សាន្ត​របស់​គូស្នេហ៍​តារា​ចម្រៀង ​ទេព បូ​ព្រឹក្ស ​និង G- Devith ​នៅ​លើ​ដែន​កោះ​​ម៉ា​ល់​ឌីវ ​បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មហាជន​ ឲ្យ​សម្លឹង​មិន​ដាក់​ភ្នែក​នោះ​ទេ។ កាន់​តែ​ពិសេស​ទៀត​នោះ ​គឺ​កម្រង​រូប​ភាព​របស់​តារា​ទាំង​ពីរ​នេះ ​បាន​តែង​ខ្លួន​ជា​ទេព​មច្ឆា ​អង្គុយ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុស ​​យ៉ាង​ផ្អែម​ល្ហែម​បំ​ផុត​។

​គូ​ស្នេហ៍​ទាំង​ពីរ ពិត​ជា​ធ្វើ​ឲ្យ​អ្ន​ក​គាំ​ទ្រ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ព្រោះ​ថា​ស្ទីល​ថត​រូប​បែប​នេះ ​កម្រ​មាន​អ្នក​ថត​ណាស់ ។ ​តែ​ក៏​មិន​ចម្លែក​អ្វី​ដែរ ដោយសារ​​តារា​​វ័យ​ក្មេង​ទាំង​ពីរ ​តែង​តែ​បង្ហាញ​ទស្សនិកជន​នូវ​ស្តីល​ប្លែក​ៗ ​មិន​ថា​តុប​តែង​ខ្លួន ​សម្លៀក​បំពាក់ ​ឬ​ម៉ូដ​សក់​នោះ​ទេ។ ដ

ដំណើរ​កម្សាន្ត​លក្ខណៈ​ឯក​ជន​ ពោរ​ពេញ​ដោយ​ភាព​ផ្អែម​ល្ហែម​នេះ ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​រង់​ចាំ​ដំណឹង​ល្អ​​ឆាប់​ៗ ពី​អ្នក​ទាំង​ពីរ ព្រោះ​ថា លោក G-Devith ​ពិត​ជា​ស្រលាញ់​កញ្ញា ​បូ ព្រឹក្ស​ ខ្លាំង​ណាស់ ​រហូត​សាក់​រូប​សង្សារ​លើ​ដើម​ដៃ​យ៉ាង​ធំ និង​តែ​ង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​បូ​ព្រឹក្ស ​ពេល​ម្ចាស់​បទ "អេ នាង​ធាត់​" ​ជួប​បញ្ហា​ផ្លូវ​ចិត្ត ឬ​មិន​សប្បាយ​ចិត្ត​ជា​ដើម។

តោះ ​ទស្សនា​កម្រង​រូប​ភាព​ដំណើរ​កម្សាន្ត​របស់​តារា​ទាំង​ពី​រ​លើ​ដែន​កោះ​ម៉ា​ឌីវ​ទាំង​អស់​គ្នា៖​

អត្ថបទ៖ លឹម សុនា