ឆែកក្នុងកូដ iOS 12.2 Beta 6 ឃើញតម្រុយឧបករណ៍ថ្មីមួយ ដែល Apple ត្រៀមបង្ហាញឆាប់ៗ

  • 2019-03-20 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម Guilherme Rambo ​បាន​រាយការណ៍​ថា​កំណែ​កូដ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ iOS 12.2 Beta 6 បាន​បង្ហាញ​តម្រុយ​យ៉ាង​ច្បាស់​ពី​ការ​ត្រៀម​ចេញ​ផ្សាយ​នូវ​ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ​ AirPower ដែល​ក្រុមហ៊ុន Apple ធ្លាប់​បង្ហើប​អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ។

Rambo បាន​រក​ឃើញ​ថា​ក្នុង​កូដ​នៃ​កំណែ​សាកល្បង​នោះ មាន​រួម​បញ្ចូល​ពី​ឧបករណ៍​ពីរ​អាច​សាក​ថ្ម​លើ​បន្ទះ​តែ​មួយ។ សារ​នេះ​មិន​ខុស​ពី​ការ​លើក​ឡើង​របស់ Apple កន្លង​មក ថា AirPower អាច​សាក​ឧបករណ៍​ដល់​ទៅ ៣ ក្នុង​ពេល​តែ​មួយ ដែល​មាន​បង្ហាញ​ថាមពល​នៃ​ដំណើរការ​សាក​លើ​អេក្រង់​ឧបករណ៍​ធំ​មួយ។

គួរ​បញ្ជាក់​ថា Apple ក៏​ទើប​ចេញ​ផ្សាយ iPad និង iMac ជំនាន់​ថ្មី​កាល​ពី​ថ្មីៗ​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់​គ្រប់​គ្នា​ក៏​រំពឹង​ថា​នឹង​មាន iPod Touch ម៉ូឌែល​ណា​មួយ គួប​ផ្សំ​កាស AirPods 2 ជាមួយ​ឧបករណ៍ AirPower ដែល​នឹង​មក​ដល់​នៅ​សប្ដាហ៍​ក្រោយ​អំឡុង​ថ្ងៃ​ទី ២៥ មិនា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា