អ្នក​នៅ​ទីក្រុង​ទំនងជា​អស់កង្វល់រឿង​ដាច់ភ្លើង ពេល​ម៉ាស៊ីននេះនាំចូល​មក​ដល់​

  • 2019-03-20 04:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​ហ៊ុន សែន បាន​លើក​ឡើង​ថា​សម្ដេច​បាន​រៀប​ចំឲ្យ​មាន​ការ​នាំ​ចូល​កប៉ាល់​ផលិត​អគ្គិសនី​ពី​ប្រ​ទេស​តួ​គី​ដែល​ថា​អាច​​ផ្ដល់​ថាមពល​អគ្គិសនី​ប្រ​មាណជា​២០០​មេហ្គាវ៉ាត់ សម្រាប់​ផ្គត់​ផ្គង់​​នៅទីក្រុង​។

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​សម្ដេច ហ៊ុន សែន បាន​សរសេរ​នៅ​ព្រឹក​នេះ ថា​កម្ពុជា​ខ្វះ​ខាត​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​ដោយ​សារ​កំណើន​តម្រូវ​ការ​កាន់តែ​ខ្ពស់​នៅ​ទីក្រុង​ភ្នំពេញ សៀម​រាប និង​ក្រុង​ព្រះ​សី​ហនុ។​

ចំណែក​វិស័យ​បសំណង់​វិញ ប្រ​ភព​ដដែល​បន្តថា​មាន​ការ​កើន​ឡើង​៧០០​ភាគ​រយ​បើធៀប ទៅ​នឹង​ខែ​មករា និង​កុម្ភៈ កាលពី​ឆ្នាំមុន។​ ត្រង់​ចំណុចនេះ ទើប​ធ្វើ​ឲ្យ​តម្រូវ​ការ​ប្រើ​ប្រាស់អគ្គិសនី​មាន​ការ​កើន​ឡើង​ច្រើន​ខុសពីការ​ព្យាករណ៍​របស់​រាជរដ្ឋា​ភិបាល​កាលពី​មុន។

ទោះ​យ៉ាងណា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ សម្តេច​មាន​ប្រ​សាសន៍ថា៖ «បាន​រៀប​ចំឲ្យ​នាំចូល​កប៉ាល់ផ​លិត​អគ្គិសនីពី​ប្រទេសតួគី​ ដែល​អាច​ផ្តល់​ភ្លើង​ប្រើប្រាស់បាន​ប្រមាណ​២០០​មេហ្កាវ៉ាត់​ មក​ផ្គត់​ផ្គង់​ក្នុង​ទីក្រុង​ទម្រាំ​យើង​មានរោង​ចក្រ​ផលិត​អគ្គីសនីថ្មី​ថែមទៀត​ ចាំ​ដក​កប៉ាល់​តួគី​ចេញ​វិញ​។ ទោះបី​យើង​ទិញ​កប៉ាល់​ផលិត​អគ្គីសនី​ពីតួគី​ថ្លៃ​បន្តិច​មែន​ ប៉ុន្តែ​ប្រជា​ពល​រដ្ឋមិន​ទទួលផល​ប៉ះពាល់​ដោយសារ​ថ្លៃ​ភ្លើង​ទេ»។ នេះ​បើ​តាម​ប្រ​ភព​​ដដែល​បាន​ដក​ស្រស់​ប្រ​សាសន៍​របស់​សម្ដេច ហ៊ុន សែន៕

អត្ថបទ៖ ទូច សុខា