Bird Box ត្រៀមចេញភាគថ្មីក្នុងឆ្នាំនេះ ក្រោយទទួលបានការគាំទ្រខ្លាំងលើ Netflix

  • 2019-03-20 06:58:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​រឿង "Bird Box” ជា​ភាពយន្ត​ដ៏​ល្បី​មួយ​លើ​កម្មវិធី Netflix កាល​ពី​ឆ្នាំ​មុន ដែល​ទទួល​បាន​អ្នក​ចូល​ទស្សនា​ជិត ៥០ លាន​នាក់​ក្នុង​រយៈពេល​ត្រឹម​តែ ៧ ថ្ងៃ​ក្រោយ​ចាក់​ផ្សាយ។

ខ្សែ​ភាពយន្ត​នេះ​ដែរ ត្រូវ​បាន​ផលិត​ឡើង​តាម​លំនាំ​សៀវភៅ​ដែល​មាន​ឈ្មោះ​ដូច​គ្នា​​របស់​លោក Josh Melerman ហើយ​​ក្រោយ​ពី​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​លើ​ភាពយន្ត​របស់​ខ្លួន អ្នក​និពន្ធ​រូប​នេះ ក៏​បាន​បង្កើត​ចំណង​ដៃ​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ជាមួយ​នឹង​ភាគ​ថ្មី​របស់​រឿង​មួយ​នេះ។

ចាប់​តាំង​ពី​រឿង "Bird Box” បាន​ចាក់​បញ្ចាំង​កាល​ពី​ខែ​ធ្នូ​មក លោក Josh បាន​ចាប់ផ្ដើម​ផលិត​ភាគ​ថ្មី​ ហើយ​លោក​ជឿជាក់​ថា ភាពយន្ត​ថ្មី​ក្រោយ​នេះ​នឹង​បញ្ចប់​រួច​រាល់ និង​អាចចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ០១ ខែ​តុលា​ ឆ្នាំ​២០១៩​នេះ។ ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ Esquire អ្នកនិពន្ធ​រូប​នេះ​បាន​​និយាយ​ថា៖​ "ខ្ញុំ​ត្រូវ​បាន​គេ​ចោទ​សួរ​រាប់​ដង​​មិន​ភ្លេច ពួកគេ​ចង់​ដឹង​ថា មាន​រឿង​អី​កើត​ឡើង​ចំពោះ Boy និង Girl។ ភាពយន្ត​ក្រោយ​នេះ ពួក​យើង​អាច​ដឹង​កាន់​ច្បាស់​ពាក់ព័ន្ធ​នឹង​តួអង្គ Malorie និង​សត្វ​ចម្លែក​នោះ"៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី