ម្ដាយ​ Rabiot ថា​ PSG ចាត់​ទុក​កូន​ខ្លួន​ដូច​អ្នក​ទោស​ ចង់​ធ្វើ​អី​ក៏​ខុស​​

  • 2019-03-20 07:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ដាយ​បង្កើត​​របស់​ Adrien Rabiot បាន​ប្រតិកម្ម​ទៅ​នឹង​ចំណាត់​ការ​ដ៏​តឹងរ៉ឹង​របស់​ Paris Saint-Germain ទៅ​លើ​កូន​ប្រុស​របស់​អ្នក​ស្រី​ ដោយ​ចាត់​ទុក​​ទង្វើ​របស់​ក្លឹប​មិន​ខុស​ពី​ការ​ពិន័យ​លើ​អ្នក​ទោស​ឡើយ។​

Rabiot

ខ្សែ​បម្រើ​​បារាំង​កំពុង​មាន​រឿង​រកាំរកូស​ជាមួយ​ក្លឹប​ជើង​ឯក​ Ligue 1 ក្រោយ​ទៅ​ក្លឹប​កម្សាន្ត​នៅ​ថ្ងៃ​ដែល​ PSG ធ្លាក់​ចេញ​ពី​ Champions League ក្រោម​ស្នាដៃ​​ Manchester United។​ នេះ​មិន​មែន​ជា​កំហុស​​ទី​មួយ​ទេ​របស់​ Rabiot ពោល​មុន​នេះ​ ​​ក្លឹប​បាន​ដាក់​ពិន័យ​គេ​មិន​ឲ្យ​លេង​ដល់​ថ្ងៃ​២៧​មិនា​ដោយសារ​ចុច​ Like វីដេអូ​របស់​ Patrice Evra អបអរ​ពេល​ PSG ចាញ់។​

Veronique ដែល​ជា​ម្ដាយ​ និង​ជា​ភ្នាក់ងារ​​កីឡាករ​ផ្ទាល់​បាន​បន្ទោស​ PSG ថា​មាន​វិន័យ​តឹងរ៉ឹង​ហួសហេតុ​។ ស្ត្រី​រូប​នេះ​បាន​បន្ត​ថា នៅ​ខ្វះ​តែ​បន្តិច​ទៀត​ក្លឹប​ប្រហែល​ជា​បង្អត់​អាហារ ឬ​ទឹក​ដល់​កូន​របស់​អ្នក​ស្រី​ហើយ​ព្រោះ​សព្វថ្ងៃ​ Rabiot ដូចជា​អ្នក​ទោស​អញ្ចឹង​ សូម្បី​ទៅ​ហាត់​យឺត​​បន្តិច​ក៏​ត្រូវ​កាត់​ប្រាក់​ខែ​។

គួរ​បញ្ជាក់​ថា​ Rabiot នឹង​ផុត​កុងត្រា​ជាមួយ​ PSG នៅ​ចុង​រដូវ​កាល​នេះ​ខណៈ​ Liverpool និង​ Barcelona កំពុង​តាម​ចែចូវ​រូប​គេ​ទៅ​លេង​ឲ្យ​ ដោយ​មិន​ចាំ​បាច់​ចំណាយ​លើ​តម្លៃ​ខ្លួន​ផ្ទេរ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម