គន្លឹះសន្សំសំចៃថ្ម iPhone ឲ្យប្រើបានច្រើនម៉ោង នរណាក៏អាចធ្វើបាន(វីដេអូ)
- 2019-03-21 03:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះសន្សំសំចៃថ្ម iPhone ឲ្យប្រើបានច្រើនម៉ោង នរណាក៏អាចធ្វើបាន(វីដេអូ)
ចន្លោះមិនឃើញ
រឿងបញ្ហាទូរសព្ទស៊ីថ្ម ប្រើបានតែប៉ុន្មានម៉ោងក៏អស់ភ្លើងរលីង ជារឿងដែលអ្នកជួបជាញឹកញាប់ជាងគេ ចំពោះអ្នកចូលចិត្តប្រើស្មាតហ្វូនច្រើនម៉ោង។ ខាងក្រោមនេះជាគន្លឹះធ្វើឲ្យស្មាតហ្វូន iPhone របស់អ្នកជួយ សន្សំសំចៃថ្មប្រើបានយូរម៉ោង ទោះជា មិនអាចជួយឲ្យថ្មកាន់ខ្លាំង ប្រើមិនចេះអស់ក៏ដោយ តែល្មមឲ្យអ្នកកាន់បានពេញ១ថ្ងៃដែរ។
**១/ ចូលទៅមើលគុណភាពថ្ម នៅល្អប្រើឬអត់?**
មុខងារ Battery Health នេះសម្រាប់តាមដានគុណភាពភាគរយដែលប្រើថាមពលថ្ម នៃកម្មវិធីទាំងអស់ បើអ្នកសង្កេតឃើញថា វាអស់លឿនខុសប្រក្រតី ដូចនេះបញ្ហាអាចមកពីថ្ម។ ចឹង! បើអាចដូរថ្មថ្មី ក៏ប្រសើរដែរ។
២/ ប្រើមុខងារ Screen lock ខ្លីបំផុត
ពេលបិទសោរអេក្រង់ គួរកំណត់ឲ្យតិចនាទី ឬ(៣០ វីនាទី) តិចបំផុត។
៣/ បិទមុខងារ Raise to wake នៅលើអេក្រង់
មុខងារនេះក៏មិនសូវចាំបាច់ដែរ បើបិទបានក៏ល្អ វាអាចជួយថ្មបានច្រើនគួរសម។
៤/ កំណត់ពន្លឺអេក្រង់ កុំឲ្យភ្លឺខ្លាំងពេក
មុខងារ Auto Brightness គួរកុំបើកអស់ៗពេក អ្នកគួរបន្ថយវាឲ្យភ្លឺតិចតាមដែលអាចធ្វើបាន។
៥/ បើកមុខងារជំនួយពេលអានអក្សរ White Point
មុខងារ Reduce White Point ដែលមានតាំងពីជំនាន់ iOS 7 រហូតបន្តដល់ iOS 12 ត្រូវបានអ្នកប្រើ iPhone ឬ iPad មើលរំលង។ តាមរយៈការស្រាវជ្រាវ មុខងារនេះមានប្រយោជន៍ខ្លាំង ធ្វើឲ្យផ្ទៃអេក្រង់ទាំងមូលប្រែជាពណ៌ស្រទន់ ជាជំនួយដល់ភ្នែក មិនឲ្យកុងពន្លឺខ្លាំង ពេលអានអក្សរ
៦/ ដាក់ Dark Wallpaper
នៅលើ iOS 11 និង iOS 12 មាន Wallpaper ខ្មៅមកស្រាប់។ អ្នកជំនាញបានផ្តល់ដំបូន្មានថា វាអាចជួយសន្សំសំចៃថ្មបានច្រើនគួរសម។
៧/ បិទមុខងារ Background Usage
អ្នកត្រូវប្រាកដថា មុខងារនេះបានបិទទាំងអស់ ព្រោះហេតុផលវាស៊ីថ្មច្រើន ពេលបើកកម្មវិធីច្រើនក្នុងពេលតែមួយ។ អ្នកគ្រាន់តែចូលទៅ Settings->Background App refresh រួចយក OFF។ ជាពិសេ កុំបើកកម្មវិធីទុកច្រើនពេក អត់អូសលុបចេញ ដែលគេហៅថា (Background App)។
៨/ បើកមុខងារ Low power mode
មុខងារនេះ ជួយច្រើនដល់អេក្រង់ និងថ្ម ដូចនេះ កុំភ្លេចចុចចូលទៅកន្លែង Battery ហើយបើកវា។
៩/ បិទ Bluetooth ចោល
បើអ្នកមិនភ្ជាប់កាស AirPods ទេ អ្នកគួរបិទ Bluetooth ចោល ហើយកុំភ្លេចចុចបិទកន្លែង AirPods ផង។ ធ្វើដូចនេះ អ្នកក៏អាចសន្សំសំចៃថ្ម ទុកប្រើបានច្រើនម៉ោងដែរ។
១០/ ប្រើអ៊ីនធើណិតស៊ីំម តិចតួចតាមដែលអាចធ្វើបាន
ចំណុចនេះ អ្នកជំនាញចង់ណែនាំឲ្យអ្នកប្រើ Wi-Fi ជំនួសវិញ ករណីមានភ្ជាប់។ បើអត់ទេ គួរប្រើអ៊ិនធើណីតតាម ស៊ីមតិចតួចបានហើយ កុំបើកចោលរហូត អូសលេងច្រើនម៉ោង ហើយរអ៊ូថា ទូរសព្ទឆាបអស់ថ្មម៉្លេះ?
១១/ ដាក់មុខងារ Dark mode ឬ Smart Invert
ចំណុចនេះសំដៅដល់ ផ្ទៃអេក្រង់ អ្នកគួរកំណត់យកពណ៌ខ្មៅ ឬកុំដាក់ Wallpaper មាន Effect ព្រោះវាស៊ីថ្មដែរ។
១២/ បិទកន្លែង Auto App Update
អ្នកគួរចូលទៅ Settings-> iTune & App Store ហើយចុចបិទ Auto App Update ដែលមានស្រាប់លើម៉ាស៊ីនដូចជា កម្មវិធី Music, Apps, Book ជាដើម។
១៣/ បិទមុខងារ Tracking Finess
មុខងារមិនចាំបាច់ អ្នកគួរតែបិទួវាចោល កុំឲ្យវាដំណើរការ ស៊ីថាមពលថ្មទូរសព្ទអ្នក។ ចូលទៅ Settings->Privacy-> Motions-> Tracking Fitness។
១៤/ បិទមុខងារ Call on other device
កន្លែងនេះ ភាគច្រើនអ្នកប្រើមិនសូវចាប់អារម្មណ៍ទេ តែវាស៊ីថ្មទូរសព្ទអ្នកគ្រប់នាទី។ ចូលទៅ Settings-> Phone->Call on other device រួចចុចបិទ។
១៥/ ចុចបិទកន្លែង iCloud Photos
iCloud Photos ពេលបើកវា ត្រូវការអ៊ីនធើណិត ចឹងបើបិទវាកុំឲ្យចម្លងរូបថតអ្នក វាក៏ចំណេញថ្មបានច្រើនដែរ។
ចំពោះតិចនិកបន្ទាប់ សូមរីករាយទស្សនាវីដេអូខាងក្រោម។
អានអត្ថបទបន្ត៖