មានតែកីឡាករអាហ្វ្រិកតែមួយរូបទេដែលបានឈ្នះពាន Ballon d'Or
- 2019-03-20 11:45:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែកីឡាករអាហ្វ្រិកតែមួយរូបទេដែលបានឈ្នះពាន Ballon d'Or
ចន្លោះមិនឃើញ
តាំងពីពាន Ballon d'Or បង្កើតនៅឆ្នាំ១៩៥៦មក មានកីឡាករចំនួន ២៥រូបហើយដែលបានឈ្នះពានមួយនេះ។ កីឡាករទាំងនោះភាគច្រើនមកពីទ្វីបអឺរ៉ុប ហើយមានកីឡាករមកពីទ្វីបអាហ្វ្រិកតែមួយរូបគត់ ដែលមានសំណាងឈ្នះពានមួយនេះ។
កីឡាកររូបនោះគឺ ខ្សែប្រយុទ្ធជនជាតិលីបេរីយ៉ា George Weah។ គាត់បានឈ្នះពាន Ballon d'Or នៅឆ្នាំ១៩៩៥ កំឡុងពេលដែលគាត់នៅលេងឲ្យក្លឹប Paris Saint Germain និងក្លឹប AC Milan។
នៅក្នុងឆ្នាំនោះ គាត់បានបញ្ចប់រដូវកាល ១៩៩៤/៩៥ ជាមួយក្លឹបយក្សបារាំង ដោយបានឈ្នះពាន Coup de France និងCoup de la Ligue ព្រមទាំងជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេក្នុង UEFA Champions League (រកបាន ៧គ្រាប់) ទៀតផង។ គាត់បានផ្ដើមរដូវកាល ១៩៩៥/៩៦ជាមួយនឹងក្លឹបអ៊ីតាលី AC Milan។
លោក Weah បានបន្តអាជីពរបស់លោករហូតដល់ឆ្នាំ២០០៣ មុននឹងប្រឡូកចូលឆាកនយោបាយនៅក្នុងប្រទេសកំណើតរបស់គាត់។ ក្នុងឆ្នាំ២០១៨ លោកបានកាន់តំណែងជាប្រធានាធិបតីប្រទេសលីបេរីយ៉ា៕