សោកស្ដាយ​ខ្លាំង ! ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​ករណីឃាតកម្ម​នៅ​សៀមរាប​

  • 2019-03-20 12:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​បាន​ចូលរួម​រំលែក​ទុក្ខ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ជន​​រង​គ្រោះ​ក្នុង​ករណី​ជនជាតិ​ជប៉ុន​ពីរ​នាក់ ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ឈ្នួល​​​កាល​ពី​ថ្ងៃទី​ ១៧ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពួក​ខេត្ត​សៀមរាប​។  

តាម​រយៈ​បណ្តាញ​សង្គម​ Facebookរបស់​ស្ថាន​ទូត​មុន​នេះ​​ លោក Horinouchi​ ឯក​រដ្ឋទូត​ជប៉ុន​​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​ថា “ខ្ញុំ​ពិត​ជា​ក្រៀមក្រំ​នៅ​ពេល​ដែល​បាន​ឮ​ដំណឹង​ថា​អ្នក​បើកបរ​រថយន្ត​ឈ្នួល លោក ហ៊ឹម ចាន់ ត្រូវ​ជនជាតិ​ជប៉ុន​ពីរ​រូប​សម្លាប់​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ២០១៩។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក។ សូម​វិញ្ញាណក្ខន្ធ​លោក​ទៅ​កាន់​សុគតិភព”។  

ជនរងគ្រោះ ជាជនជាតិខ្មែរ
ជនបង្ក ដែលជាជនជាតិ​ជប៉ុន

ក្រោយ​ករណី​ឃាតកម្ម​នេះ​កើត​ឡើង​ជនជាតិ​ជប៉ុន​ជាច្រើន​រូប​បាន​រៃអង្គាស​ថវិកា ដើម្បី​ជួយ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​ចាត់​ទុក​ថា នេះ​ជា​រឿង​ដ៏​អាម៉ាស់​បំផុត ដែល​មាន​មិត្ត​រួម​ជាតិ​របស់​ខ្លួន​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ​មក​លើ​ លោក ហ៊ឹម ចាន់ ហើយ​​ធ្វើ​ឲ្យ​ភរិយា​របស់​អ្នក​បើក​តាក់ស៊ី​រូប​នេះ ក្លាយ​ជា​ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​ទទួល​បន្ទុក​កូន​កំព្រា​ ៤​នាក់៕

អត្ថបទ៖ សុផល