Pogba ចង់​បាន Solskjaer ធ្វើ​ជា​អ្នក​ចាត់ការ​ពេញ​សិទ្ធិ​របស់​ Man Utd

  • 2019-03-20 13:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បារាំង​កីឡាករ Paul Pogba បាន​ប្រាប់​សារព័ត៌មាន Sky Sports ថា​ រូប​គេ​ចង់​បាន​ Ole Gunnar Solskjaer ជា​អ្នក​ចាត់ការ​ពេញ​សិទ្ធិ​របស់​ក្លឹប​ Manchester United។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា​៖ " ប្រាកដ​ណាស់​ ពួក​យើង​ចង់​បាន​រូប​គាត់​ (Ole) ដើម្បី​បន្ត​ការងារ​នៅ​ទីនេះ។ លទ្ធផល​ល្អ​ប្រសើរ​ច្រើន។ ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គាត់ គាត់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កីឡាករ " ។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖ " ពេល​កីឡាករ​សប្បាយ​ចិត្ត​ គាត់​ចង់​បន្ត​ភាព​សប្បាយ​ចិត្ត​របស់​ពួក​គេ។ Solskjaer សក្ដិសម​នឹង​តំណែង​នេះ​ហើយ ដោយសារ​តែ​គាត់​ស្គាល់​ពី​អ្វីៗ​គ្រប់​យ៉ាង​របស់​ក្លឹប​ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ តាំង​ពី​អ្នក​ចាត់ការ​ន័រវែស Ole Gunnar Solskjaer ដឹកនាំ​នៅ​ខែ​ធ្នូ​មក ក្លឹប​ Manchester United បាន​ឈ្នះ​ ១៥​ប្រកួត ក្នុង​ចំណោម​ ២០​ប្រកួត ដោយ​ក្នុង​នោះ​ គាត់​ថែម​ទាំង​ដឹកនាំ​ក្លឹប​នេះ វាយបក​យក​ឈ្នះ PSG រួច​ឡើង​ទៅ​វគ្គ ៨​ក្រុម​ចុង​ក្រោយ UEFA Champions League ទៀត​ផង៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី