មិនឲ្យ​ចាញ់ទីក្រុង ផ្សារពី​រនៅ​តាម​ផ្លូវ​ជាតិ​លេខ​៣ ក៏នឹង​មាន​ស្ពានរំលង​ថ្មើរជើង​ដែរ​

  • 2019-03-21 02:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ​ម្រោង​ធ្វើឲ្យ​​ប្រ​សើ​ឡើង​ផ្លូវ​ជាតិ​លេខ​៣​អនុវត្ត​សម្រេច​បាន​៩ភាគរយ​ហើយ​គិត​មក​ដល់ពេល​នេះ ខណៈក្នុង​គម្រោងនេះ​ក៏មាន​ធ្វើ​ស្ពាន​រំលង​ថ្មើរ​ជើង​នៅ​ផ្សារ​ចំនួន​ពីរ​ផង​ដែរ។

(រូបភាព៖ ក្រ​សួង​សាធារណការ)

នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ក្រ​សួង​សាធារណការសរសេរ​ថា​កាលពី​ម្សិលមិញ​ក្រុម​ការងារ​បាន​ចុះពិនិត្យ​ប្រ​ព័ន្ធ​លូ ការ​រៀប​សាងសង់​ស្ពាន​ស្រប​ទ្វារទឹក​កំពង់ទួល ស្ពាន​រំលង​ថ្មើរជើង​ផ្សារ​ត្រាំ​ខ្នារ និង​អង្គតាសោម។​

គួរ​បញ្ជាក់ថា​រាល់ពេល​មាន​ពិធី​បុណ្យ​ធំៗ​ដូច​ជា​ចូល​ឆ្នាំ​ខ្មែរ ឬភ្ជុំ​បិណ្ឌ​ជា​ដើម​នោះ ត្រង់ចំណុច​ផ្សារ​ត្រាំ​ខ្នារ និង​អង្គតាសោម​ តែង​មាន​ការ​កក​ស្ទះ​ជា​ខ្លាំង។​

ប្រ​ភព​ខាង​លើ​បន្តថា​មន្ត្រីជំនាញ​ក៏បាន​ជំ​រុញ​ឲ្យ​ក្រុម​ហ៊ុន​បន្ថែម​បង្គោល​សុវត្ថិភាព​​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រ​ជា​ពល​រដ្ឋ​នា​ថ្ងៃ​ចូល​ឆ្នាំ​ខាង​មុខ​ផង​ដែរ៕

អត្ថបទ៖ ទូច សុខា