គ្រូ​បង្វឹក​ និង​ប្រធាន​ក្រុម​បាល់ទះ​​វិសាខា​ទៅ​សិក្សា​ពី​ការ​រៀប​ចំ​ការ​ប្រកួត​លីគ​បាល់ទះ​​នៅ​ថៃ

  • 2019-03-21 03:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រូ​បង្វឹក​បាល់ទះ​វិសាខា​លោក សាន សុក្រិត និង​ប្រធាន​ក្រុម​ សួន ចាន់ណារ៉ូ ​​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​កាល​ពី​ព្រឹកមិញ​​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ ២០១៩ ដើម្បី​ទស្សនា​ការ​រៀបចំ​កម្មវិធី​ប្រកួត​​លីគ​បាល់ទះ​នៅ​ថៃ និង​ការ​ប្រកួត​។

សួន ចាន់ណារ៉ូ (កណ្ដាល) លោក សាន សុក្រិត (ស្ដាំ)

​គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​​​ស្នាក់​នៅ​ទី​នោះ​ចំនួន ៤ ​ថ្ងៃ ពោល​គឺ​មក​វិញ​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ​២០១៩។ មូលហេតុ​ដែល​ទៅ​នេះ​គឺ​សិក្សា​ពី​​ការ​រៀប​ចំ​ការ​ប្រកួត​លីគ​បាល់ទះ​ Soccer League នៅ​ថៃ និង​មើល​ពី​ការ​ប្រកួត​របស់​គេ​​ ដើម្បី​មក​រៀប​ចំ​អភិវឌ្ឍន៍​​ក្រុម​បាល់ទះ​វិសាខា​​ឲ្យ​មាន​កម្រិត​ខ្ពស់​ឡើង។

​ការ​ចេញ​ដំណើរ​ទៅ​ថៃ​នេះ​គឺ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ថ្នាក់​​ដឹក​នាំ​ក្លឹប​ឯក​ឧត្ដម ស សុខា ក្នុង​គោល​បំណង​​ពង្រឹង​​ក្លឹប៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម