អ្នកជំនាញ IT ជាច្រើនជុំគ្នាស្វែងយល់ពីសន្ទុះថ្មីនៃ Cisco SD WAN ទើបមកដល់កម្ពុជា

  • 2019-03-21 11:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​នេះ​ ក្រុមហ៊ុន​ Trust Global Service ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ដំណោះ​ស្រាយ​បច្ចេកវិទ្យា​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា បាន​សហការ​ជាមួយ ក្រុមហ៊ុន​ Cisco ប្រចាំ​កម្ពុជា រៀបចំ​សិក្ខាសាលា​មួយ នៅ​សណ្ឋាគារ Ruffle Le Royal ​ដើម្បី​បង្ហាញ​ពី Cisco SD WAN Architecture ជំនាន់​ថ្មី ដែល​ទើប​ចូល​ដល់​កម្ពុជា​។ សិក្ខាសាលា​នេះ​មាន​អ្នក​ចូលរួម ៧០នាក់​មក​ពី​ស្ថាប័ន​ផ្សេងគ្នា​ ដូចជា​ក្រុមហ៊ុន ធនាគារ មីក្រូហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ និង​ឯកជន ដែល​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ។

«Cisco SD WAN គឺ​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ទិន្នន័យ​ដ៏​ល្បី​ឈ្មោះ​មួយ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ទូទាំង​ពិភពលោក។ សម្រាប់​ជំនាន់​ថ្មី​បំផុត​នៃ Cisco SD WAN ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ច្រើន​ ដូចជា វា​​អាច​គ្រប់​គ្រង​ WAN LINK ​បាន​ល្អ​ប្រសើរ​ជាង​មុន​ ,​អាច​បត់បែន​ក្នុង​ការ​គ្រប់គ្រង​ ដូចជា​ឲ្យ Application ផ្សេងគ្នា រត់​នៅ​លើ Link ណាមួយ​ជាក់​លាក់​ដែល​យើង​ចង់​បាន​ដើម្បី​ឲ្យ​វា​រត់​បាន​ល្អ និង​រហ័ស , ហើយ​ Management លើ​ប្រព័ន្ធ​ទាំងមូល​ សាមញ្ញ​បំផុត បើ​កាល​ពី​មុន​យើង​មាន​ឧបករណ៍​ភ្ជាប់ (devices) ១០០ យើង​ត្រូវ​ចូល​ទៅ Configure ម្តង​មួយៗ។ តែ​តាមរយៈ​ Cisco SD WAN ថ្មីនេះ យើង​គ្រាន់តែ Configure តែ​ម្តង​ប៉ុណ្ណោះ នៅ​ Controller រួម មួយ ឬ ប្រព័ន្ធ​មេ​មួយ វា​រហ័ស​និង​ធាន​សុវត្ថិភាព​ខ្លាំង» ។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​លោក ដួង​ ដុល្លារ Distribution Partner System Engineer នៃ​ Trust Global Service។

លោក​ក៏​សូម​លើក​ទឹក​ចិត្ត​ឲ្យ​ងាក​មក​ប្រើ Cisco SD WAN ដោយ​សារ​ក្រៅ​ពី វា​ជួយ​ជំរុញ​ទាំង​ប្រសិទ្ធភាព និង​ប្រសិទ្ធិ​ផល​ការងារ ហើយ​មាន​តម្លៃ​មិន​ខុស​ពី​ជំនាន់​មុន​ឡើយ។

លោក ដួង​ ដុល្លារ Distribution Partner System Engineer នៃ​ Trust Global Service

ថ្លែង​ក្នុង​ឱកាស​នោះ លោក​ អ៉ិន វណ្ណ​ហឿន សមាជិក​ក្រុមប្រឹក្សាភិបាល និង​ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន [Trust Global Service](https://www.facebook.com/TrustGlobalService/) បាន​ឲ្យ​ដឹង​ថា៖«ដោយ​សារ​ប្រព័ន្ធ​ការងារ​បច្ចុប្បន្ន​ហាក់​មានសន្ទុះ​កើន​ឡើង​ជា​លំដាប់​ដោយ​ពឹង​ផ្អែក​លើក​ប្រព័ន្ធ Mobile និង App សំខាន់​ដែល​ប្រើ​សម្រាប់​មុខ​ជំនួញ ហើយ​ការ​ប្រើ​ប្រាស់​ Cloud ក៏​កាន់​តែ​ពេញ​និយម។ ក្នុង​ន័យ​នេះ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ​ពីមុន ពិត​ជា​មិន​អាច​ទុក​នៅ​បន្ត ទៀត​បានទេ ក៏​ព្រោះ តែ​កង្វះ Bandwidth ហើយ​សុវត្ថិភាព​ internet នៅ​មានកម្រិត​ និង​ស្មុគស្មាញ​។ ដូច្នេះ​ការ​ធ្វើ​បច្ចុប្បន្ន​លើ​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​ពិត​ជា​មិន​អាច​ខ្វះ​បាន​​»។

លោក​ អ៊ិន វណ្ណ​ហឿន សមាជិក​ក្រុមប្រឹក្សាភិបាល និង​ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន Trust Global Service

ក្រុមហ៊ុន Trust Global Service បាន​បើក​ដំណើរ​ការ​ជាង​ ១១ឆ្នាំ​មក​ហើយ​ និង​បាន​វិវឌ្ឍ​ខ្លួន​យ៉ាង​រហ័ស​ក្លាយជា​ក្រុមហ៊ុន​លំដាប់​កំពូល​ផ្នែក​ System Integration នៅ​កម្ពុជា ដោយ​ទទួល​ស្គាល់​ពី​ក្រសួង​ពាណិជ្ជកម្ម​ជា​ក្រុមហ៊ុន​ខ្នាត​ធំ​ក្នុង​វិស័យ​បច្ចេកវិទ្យា ដោយ​បាន​នាំចូល​នូវ​ផលិតផល​ដែល​ល្បីល្បាញ​លើ​ពិភពលោក​ យក​មក​ផ្គត់ផ្គង់​នៅ ក្នុង​ទីផ្សារ​កម្ពុជា និង​មាន​ក្រុម​វិស្វករ​ ឆ្លងកាត់​ការ​បំពាក់​​បំប៉ន​បន្ថែម​ជំនាញ​ច្បាស់លាស់ ទាំង​ក្នុង និង​ក្រៅប្រទេស។ លោក​បញ្ជាក់​បន្ថែម។

បច្ចុប្បន្ន​ ក្រុមហ៊ុន Trust Global Service មាន​សេវាកម្ម​ដូចជា​៖ តំឡើង​ប្រព័ន្ធ Networking, កាមេរ៉ា​សុវត្ថិភាព Telephone System IP phone, IT Maintenance 24/7 , Data Center Solution , Wireless Solution , Networking Security , Antivirus , Call Center , ATM , និង​ UPS ៕

អត្ថបទ៖ លីដា

អត្ថបទពេញនិយម