មាន​តែ​ ៣​ក្លឹប​ប៉ុណ្ណោះ​ដែល​រក​បាន​លើស​ពី​ ១០០​គ្រាប់​ គិត​ត្រឹម​ពេល​នេះ

  • 2019-03-21 14:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ទល់​ពេល​នេះ​ក្នុង​រដូវ​កាល ២០១៨/១៩ មាន​ព្រឹត្តិការណ៍​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ពិភព​បាល់ទាត់​មិន​ថា​នៅ​តាម​លីគ​កំពូល​នីមួយៗ ឬ​ក្នុង​ប្រកួត​នៅ​ក្របខ័ណ្ឌ​ទ្វីប​អឺរ៉ុប​ទេ​។ ប៉ុន្តែ​បើ​គេ​និយាយ​ពី​ក្លឹប​ដែល​មាន​គ្រាប់​បាល់​ច្រើន​វិញ ពេល​នេះ​មាន​តែ​ ៣​ក្លឹប​ប៉ុណ្ណោះ​ ដែល​អាច​រក​បាន​លើស​ពី ៣​គ្រាប់។

ក្លឹប​ទាំង​ ៣​នោះ​ មាន​ដូច​ជា​ ក្លឹប​ Manchester City មក​ពី​ប្រទេស​អង់គ្លេស ក្លឹប​ Paris Saint-Germain របស់​បារាំង​ និង​ក្លឹប​លីគ​កំពូល​អេស្ប៉ាញ Barcelona។

ចំពោះ​ក្លឹប​ Manchester City គិត​ត្រឹម​ពេល​នេះ​ លេង​បាន ៤១​ប្រកួត​ហើយ ព្រម​ទាំង​រក​បាន ១៤៩​គ្រាប់​គ្រប់​កម្មវិធី ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​។ រីឯ​ក្លឹប​ដែល​មាន​គ្រាប់​បាល់​ច្រើន​បន្ទាប់​គឺ​ក្លឹប​យក្ស​បារាំង​ PSG ដែល​រក​បាន ១២៥​គ្រាប់​ ក្នុង​៣៥​ប្រកួត​។ ចំណែក​ឯ​ក្លឹប​ Barcelona រក​បាន​ ១១៣​គ្រាប់​ ក្នុង​៣១ប្រកួត​​គ្រប់​កម្មវិធី។

ក្រៅ​ពី​រក​បាន​គ្រាប់​ច្រើន​ជាង​គេ​ ក្លឹបManchester City ក៏​ឈ្នះ​ពាន​មួយ​នេះ​ដែរ​គឺ ពាន​ខារ៉ាបាវ។ ក្លឹប​អង់គ្លេស​នេះ​ដែរ​ ក៏​បន្ត​ឡើង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League ជាមួយ​ក្លឹប​ Barcelona៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី