Hazard ធ្វើ​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​​​ បែលហ្ស៊ិក​ឈ្នះ​ប្រកួត​ដំបូង​ជម្រុះ Euro

  • 2019-03-22 01:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Chelsea​​​ កីឡាករ Eden Hazard បាន​រួម​ចំណែក​យ៉ាង​ធំ​រក​​បាន​២​គ្រាប់​ម្នាក់​ឯង​នាំ​បែលហ្ស៊ិក​ឈ្នះ​រុស្សី ៣-១ ក្នុង​ការ​ប្រកួត​ដំបូង​នៃ​ការ​ជម្រុះ​ពាន​រង្វាន់ Euro 2020។

ផ្ដើម​១៤​នាទី​វគ្គ​ទីមួយ​កីឡាករ Youri Tielemans រក​បាន​គ្រាប់​ដំបូង​ឲ្យ​បែលហ្ស៊ិក ប៉ុន្តែ​នៅ​២​នាទី​បន្ទាប់ Denis Cheryshev អាច​រក​គ្រាប់​តាម​ស្មើ​វិញ​ឲ្យ​រុស្សី។ នៅ​ចុង​ម៉ោង​វគ្គ​ទី​មួយ​បែលហ្ស៊ិក​ទទួល​បាន​បាល់​ប៉េណាល់ទី​មួយ សម្រេច​បាន​ដោយ Eden Hazard។

ការ​ប្រកួត​អូស​បន្លាយ​ដល់​នាទី​៨៨​ទើប​​មាន​គ្រាប់​បាល់​​ជា​បន្ត​ទៀត រក​បាន​ដោយ​ Hazard។ ចប់​៩០​នាទី បែលហ្ស៊ិក​​ទទួល​បាន​៣​ពិន្ទុ​​សម្រាប់​ការ​ប្រកួត​ដំបូង​​ក្នុង​ពូល I។ ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​គូ​ទៀត​ក្នុង​ពូល C ជើង​ខ្លាំង​ហូឡង់​បាន​យក​ឈ្នះ​បេឡារូស ៤-០៕ ​​​​​

​​

អត្ថបទ៖ ហេង សុធារិទ្ធិ