ថៃ​ ទម្លាក់​ម្ចាស់​ផ្ទះ​ចិន​ពី China Cup ដោយ​សារ​ថ្វី​ជើង​របស់ Chanathip

  • 2019-03-22 02:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ថៃ​បាន​ទៅ​អង្គុយ​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ China Cup បន្ទាប់​ពី​យក​ឈ្នះ​​ក្រុម​ម្ចាស់​ផ្ទះ​ចិន​លទ្ធផល ១-០ កាល​ពី​យប់​មិញ។

ការ​ប្រកួត​ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង Nanning កើត​ឡើង​គ្រាប់​បាល់​តែ​មួយ​គ្រាប់​គត់​ដោយ​ការ​ទាត់​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​មាឌ​ល្អិត Chanathip Songkrasin នាទី​៣៣ បន្ទាប់​ពី​មាន​ការ​សហការ​​គ្នា​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម។ យ៉ាងណាមិញ មួយ​គ្រាប់​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​ថៃ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

បញ្ជាក់​ថា China Cup គឺ​ជា​ពាន​ប្រកួត​មិត្តភាព​ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ចិន ហើយ​សម្រាប់​ឆ្នាំ​នេះ​មាន​៤​ក្រុម​ចូលរួម។ ក្នុង​នោះ​មាន ម្ចាស់​ផ្ទះ​ចិន ថៃ អ៊ូបេគីស្ថាន​ និង​អ៊ុយរុយហ្គាយ។ សម្រាប់​រាត្រី​នេះ អ៊ូបេគីស្ថាន​​ត្រូវ​ប៉ះ​​អ៊ុយរុយហ្គាយ ដើម្បី​រក​ក្រុម​ឈ្នះ​ទៅ​ជួប​ជម្រើស​ជាតិ​ថៃ។​ នេះ​គឺ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​មាន​ការ​រៀបចំ​​កម្មវិធី China Cup អ្វី​ដែល​ចាប់​អារម្មណ៍​ម្ចាស់​ផ្ទះ​ចិន​មិន​ដែល​ឈ្នះ​ពាន​នេះ​ទេ ធ្លាប់​បាន​លេខ​៣​ម្ដង​កាល​ឆ្នាំ​២០១៧៕

អត្ថបទ៖ ហេង សុធារិទ្ធិ