Ronaldo ត្រូវ UEFA ដាក់​ពិន័យ​ចំពោះ​ក្បាច់​អបអរ កាល​ប៉ះ Atletico

  • 2019-03-22 03:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Juventus កីឡាករ Cristiano Ronaldo ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​២​ម៉ឺន​អឺរ៉ូ ដោយ​សហព័ន្ធ​បាល់ទាត់​ទ្វី​អឺរ៉ូ UEFA ចំពោះ​ក្បាច់​អបអរ​របស់​គេ​ក្នុង​ជ័យជម្នះ​លេង​ទល់​នឹង Atletico Madrid កាល​ពី​វគ្គ​១៦​ក្រុម​ចុងក្រោយ  Champions League។

ការ​បញ្ចេញ​ក្បាច់​អបអរ​របស់​កីឡាករ​វ័យ​៣៤​ឆ្នាំ​គឺ​ចង់​បញ្ឈឺ​​ទៅ​​អ្នក​ចាត់​ការ​របស់ Atletico លោក Diego Simeone ដែល​បាន​ប្រើ​ក្បាច់​អបអរ​​យក​ដៃ​ក្ដោប​ប្រដាប់​ភេទ​​​កាល​ពី​ប្រកួត​ជើង​ទី​មួយ​ឈ្នះ Juventus ២-០។ Ronaldo អបអរ​ប្រើ​ក្បាច់​របស់ Simeone បន្ទាប់​ពី​គេ​រក​បាន​​៣​គ្រាប់​ម្នាក់​ឯង ជួយ​សេះ​បង្កង់​​វាយ​បក​យក​ឈ្នះ​ឡើង​វគ្គ​៨​ក្រុម​ចុងក្រោយ។

ជាមួយ​គ្នា​នេះ លោក Diego Simeone ក៏​ត្រូវ​បាន UEFA ពិន័យ​២​ម៉ឺន​អឺរ៉ូ​​ដូច​គ្នា។ នៅ​ជុំ​បន្ទាប់​វគ្គ Quarter-Final Juventus នឹង​ត្រូវ​ប៉ះ Ajax៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ