ពល​រដ្ឋជាង​ពីរ​លាននាក់​ដាក់​​ញត្តិ​សុំ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​លុប​ចោលគម្រោង​ចាកចេញពី​EU

  • 2019-03-22 04:21:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ប្រ​ជា​ពល​រដ្ឋ​អង់គ្លេស​ជា​ពីរ​លាននាក់​បាន​នាំ​គ្នាចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ដើម្បីអំពាវ​នាវ​ដល់​​រដ្ឋា​ភិបាល​លុប​ចោល​គម្រោង​ចាក​ចេញពី​សហភាព​អឺរ៉ុប។

(លោកស្រីនាយក​រដ្ឋមន្ត្រីTheresa May/រូបភាព៖ UK Prime Minister twitter)

សហភាព​អឺរ៉ុប​កាលពី​ពេល​ថ្មីៗនេះបាន​យល់ព្រម​ពន្យា​ពេល​ដល់​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​ពី​ថ្ងៃទី​២៩ ខែមីនា ទៅ​ថ្ងៃទី​២២ ខែឧសភា​វិញ ក្នុង​លក្ខខណ្ឌ​ដែល​​សមាជិក​សភា អង់គ្លេស​ឯក​ភាពលើ​សំណើរបស់​លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May ។

បន្ទាប់​ពី​ចំនួន​អ្នក​ចុះហត្ថលេខា​លើ​ញត្តិ​នេះ​កើន​ឡើងដល់​ជាង​១លាន​នាក់​មក គណៈកម្មការ​ញត្តិ​មកពី​ក្រុម​សមាជិក​សភា​បាន​លើក​រឿងនេះ​ដាក់​ឲ្យ​សភា​ទាំង​មូល​ពិនិត្យ ដោយ​ថា​អត្រា​នៃអ្នកចុះ​ហត្ថលេខា​​មាន​កម្រិត​ខ្ពស់​បំផុត​នៅក្នុង​វែបសាយ ដែល​ត្រូវ​តែ​មាន​ការ​ដោះស្រាយ។

ការ​ចុះ​ហត្ថលេខា​លើ​ញត្តិ​នេះ​បាន​កើន​ឡើង​លឿន​បំផុត​ខុស​ពី​រាល់ដង​ ដែល​មាន​នៅ​លើ​វែប​សាយ​រដ្ឋា​ភិបាល​។ ប្រ​ជា​ពល​រដ្ឋ​បាន​បញ្ចេញ​មតិ​របស់ពួកគេ ដែល​មិន​ពេញ​ចិត្ត​ទៅ​នឹង​គម្រោង​របស់​លោកស្រី Theresa May ស្ដីពី​ការ​ដក​ខ្លួន​ចេញពី​សហភាពអឺរ៉ុប៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ ទូច សុខា