អាជ្ញាធរ​ដាក់វិធានការតឹងរ៉ឹង​ លើ​អ្នក​បោះ​សំរាមចូល​ប្រ​ឡាយ​បឹង​ត្របែក​

  • 2019-03-22 05:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្រោយពី​ឃើញ​សកម្មភាព​ចោល​សំរាម​នៅ​ក្នុង​ប្រ​ឡាយ​បឹង​ត្របែក​នៅ​តែ​កើត​មាន​ អាជ្ញាធរ​ខណ្ឌ​ចំការ​មន បាន​ណែ​នាំ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​វេច​ខ្ចប់​សំរាមទុក​ដាក់​នៅ​ផ្ទះ​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ និង​បើ​ឃើញ​យក​សំរាម​ទៅចោល​ក្នុង​ប្រឡាយទៀត​នឹង​រងពិន័យ។

(រូបភាព៖រដ្ឋបាល​ខណ្ឌចំការ​មន)

ក្នុង​សេច​ក្តី​ជូន​ដំណឹង​មួយ​ចុះផ្សាយ​នៅ​ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០១៩ នេះ​រដ្ឋបាល​ខណ្ឌ​ចំការ​មន​លើក​ឡើងថា​ប្រ​ជា​ពល​រដ្ឋ និង​ម្ចាស់អាជីវកម្ម​ស្ថិត​ក្នុង​សង្កាត់បឹងកេងកងទី២ សង្កាត់បឹងកេងកងទី៣ សង្កាត់​ទួលទំ​ពូង​ទី១ សង្កាត់​បឹង​ត្របែក និង​សង្កាត់ផ្សារ​ដើមថ្កូវ ​ខណ្ឌចំការមន​ មិន​ត្រូវ​យក​សំរាម​បោះចូល​ក្នុង​ប្រ​ឡាយ​បឹង​ត្របែក​ទៀត​ទេ។

ប្រ​ភព​ខាង​លើ​បន្តថា​ប្រ​ជា​ពល​រដ្ឋ​ទាំងនោះ​ត្រូវ​វេចខ្ចប់​សំរាម​ទុក​ដាក់​នៅ​តាម​ផ្ទះ​រៀងៗខ្លួន ហើយ​បើមាន​​អ្នបំពាន​បំរាម​នេះនឹង​ត្រូវ​ពិន័យ​តាម​ច្បាប់​កំណត់។

ប្រ​ភព​ដដែលសរសេរទៀតថា៖ «រដ្ឋបាល​ខណ្ឌចំការ​មន ​សង្ឃឹម​ជឿជាក់​ថា ​បងប្អូន​ប្រជា​ពល​រដ្ឋ ​និង​បងប្អូន​ដែល​ប្រកប​អាជីវ​កម្មទាំង​អស់​ នឹង​ចូលរួម​អនុវត្ត​តាមខ្លឹមសារ​សេចក្ដីជូនដំណឹង​នេះ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​»​៕

អត្ថបទ៖ ទូច សុខា