ស្អប់ទាំងពីរ តែ Rooney ថាចង់ឃើញ Man City ឈ្នះលីគជាជាង Liverpool
- 2019-03-22 07:19:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អប់ទាំងពីរ តែ Rooney ថាចង់ឃើញ Man City ឈ្នះលីគជាជាង Liverpool
ចន្លោះមិនឃើញ
Wayne Rooney សង្ឃឹមថា Manchester City នឹងផ្ដួល Liverpool បានសម្រេចក្នុងការលើកពាន Premier League នៅរដូវកាលនេះដើម្បីឲ្យរូបគេគេចផុតពី "សុបិនអាក្រក់"។
ខ្សែប្រយុទ្ធដែលកំពុងប្រកបអាជីពនៅអាមេរិកគឺជាអតីតកីឡាករ Manchester United និងជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ ដូចដឹងស្រាប់ហើយថា United មានសត្រូវពីរនៅ Premier League គឺអ្នកជិតខាង Manchester City និង១ទៀតគឺ Liverpool។
យ៉ាងណា Rooney ដែលជាកីឡាករកើតនៅទីក្រុងលីវើភូល និងជាអ្នកគាំទ្រ Everton មិនចង់ឃើញដាច់ខាតការឈ្នះ Premier League របស់ Liverpool គឺរូបគេសុខចិត្តឲ្យ City ឈ្នះពានប្រសើរជាង។ "ខ្ញុំសង្ឃឹមថា Man Ctiy នឹងវ៉ាដាច់ Liverpool ព្រោះ ខ្ញុំមិនចង់ឲ្យអ្នកគាំទ្រ Everton ជួបសុបិនអាក្រក់នោះទេ"។
គួររម្លឹកថា Liverpool និង Everton គឺជាសត្រូវអ្នកជិតខាងគ្នាដូច Man United និង Man City ដែរ។ Rooney ដែលកើតមកជាអ្នកគាំទ្រ Everton ស្រាប់ហើយនោះ បានទៅលេងឲ្យ United ជាច្រើនឆ្នាំធ្វើឲ្យការស្អប់របស់គេលើ Liverpool កើនឡើងទ្វេដងថែមទៀត៕