តារាចម្រៀង K-pop ពីរនាក់គូស្នេហ៍ ប្រកាសសង្គ្រាម រឿងធ្លាយវីដេអូរួមភេទ

  • 2019-03-22 08:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង K-pop Gain ដែល​ជា​សមាជិក​របស់​ក្រុម Brown Eyed Girls និង​មិត្ត​ប្រុស​របស់​គេ​ឈ្មោះ Joo Ji-hoon និយាយ​ថា​ពួក​គេ​នឹង ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ប្រឆាំង​នឹង​នរណា​ម្នាក់ ដែល​លាត​ត្រដាង ឬ​ចែក​ចាយ​អំពី​វីដេអូ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បង្ហាញ​ពី​លក្ខណៈ​គូស្នេហ៍ ឬ​រួម​ភេទ។

យោង​តាម​សារព័ត៌មាន Korean Times ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ​របស់ Joo បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ ថ្លែង​ការណ៍​មួយ​ថា «ពាក្យ​ចចាមអារ៉ាម​នេះ គ្មាន​មូលដ្ឋាន​ទេ ។ យើង​នឹង​គ្មាន​មេត្តា ក្នុង​ការ​ដាក់​ទណ្ឌកម្ម​អ្នក ដែល​ផ្សព្វផ្សាយ​ពាក្យ ចចាមអារ៉ាម​បែប​នេះ​ឡើយ»។

ចំណែក​ភ្នាក់ងារ​របស់​តារា​ស្រី Gain ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍ ស្រដៀង​គ្នា​មួយ​ដោយ ព្រមាន​ដល់​អ្នក​ដែល​ផ្សព្វផ្សាយ ពាក្យ​ចចាមអារ៉ាម​ដែល មាន​គំនិត​អាក្រក់​បែប​នេះ ហើយ​បាន​និយាយ​ថា ពួក​គេ​នឹង «បង់​ថ្លៃ» ។

សូម​បញ្ជាក់​ថា វីដេអូ​រួម​ភេទ​ដែល​គេ​ហៅថា ជា​ពាក្យ​ចចាមអារ៉ាម​នេះ បាន​ចាប់​ផ្តើម​កាល​ពី​រាត្រី​ថ្ងៃ​ពុធ ជាមួយ​នឹង​ឈុត​ខ្លី​ៗ​ពី​វីឌីអូ ដែល​មាន​មេរោគ​លើ​អ៊ីនធឺណិត។ ឈុត​ខ្លី​ៗ​បង្ហាញ​ថា ប្តី​ប្រពន្ធ​មាន​ការ​រួមភេទ ប៉ុន្តែ​មិន​បង្ហាញ​មុខ​របស់​ពួក​គេ​ទេ។ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម បាន​រីក​រាលដាល គេ​បាន​អះអាង​ថា ឈុត​នេះ​គឺ​ធ្វើ​ឡើង​រវាង Gain និង Joo ៕

ប្រភព៖ Lookingtoday

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម