ចែកគ្នា​ដឹង!អង្គភាព​ជំនាញ​ឲ្យ​ដឹងថា​បែ៉ក​ខាងលិច និង​ខាង​ជើង​រាជធានីអាច​ប្រ​ឈមនឹងសម្ពាធទឹក​ខ្សោយ​

  • 2019-03-23 08:08:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករទឹក​ស្វយ័ត​ក្រុង​​ភ្នំពេញ​ឲ្យ​ដឹង​នារសៀល​នេះថា​អ្នក​នៅ​បែក​ខាង​ជើង​និងខាង​លិច​រាជធានី​ភ្នំពេញ​អាច​មាន​សម្ពាធទឹក​ខ្សោយ ដោយ​ហេតុ​តែ​ដាច់ចរន្ត​អគ្គិសនី​នៅ​រោងចក្រ​ប្រ​ព្រឹត្តិកម្ម​ទឹក​ស្អាត​ជ្រោយ​ចង្វារ។

(រូបភាព៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​​ភ្នំពេញ​)

នៅ​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន រដ្ឋាករទឹក​ស្វយ័ត​ក្រុង​​ភ្នំពេញ បាន​សរសេរថា​នា​រសៀល​នេះ រោងចក្រ​ប្រ​ព្រឹត្តិកម្ម​ទឹក​ស្អាត​ជ្រោយ​ចង្វារ​បាន​ដាច់​ចរន្ត​អគ្គិសនី​ ដែល​អាច​នាំ​ឲ្យ​សម្ពាធទឹក​ខ្សោយ​សម្រាប់​អ្នក​ប្រើ​ប្រាស់ទឹកនៅ​បែកខាង​លិច និង​ខាងជើង​រាជធានី​ភ្នំពេញ​។

រដ្ឋាករទឹក​ស្វយ័ត​ក្រុង​​ភ្នំពេញបាន​សុំ​ការ​អធ្យាស្រ័យ​ពី​អតិថិជន​ចំពោះ​បញ្ហា​នេះ៕

អត្ថបទ៖ ទូច សុខា