Boeing បញ្ចេញយន្ដហោះដឹកអ្នកដំណើរវែងជាងគេបំផុតក្នុងពិភពលោក
- 2019-03-24 07:01:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Boeing បញ្ចេញយន្ដហោះដឹកអ្នកដំណើរវែងជាងគេបំផុតក្នុងពិភពលោក
ចន្លោះមិនឃើញ
យន្ដហោះដឹកអ្នកដំណើរដែលមានប្រវែងវែងជាងគេបំផុតក្នុងពិភពលោកប្រភេទ 777x ត្រូវបានក្រុមហ៊ុន Boeing បញ្ចេញជាសាធារណហើយ។
យន្ដហោះនេះ ត្រូវបានបង្ហាញខ្លួនជាមួយនឹងពិធីផ្លូវការរៀបចំដោយក្រុមហ៊ុនអាមេរិក Boeing នៅរោងចក្រ Everett ជិតទីក្រុង Seattle កាលពីថ្ងៃពុធកន្លងទៅ។ យន្ដហោះប្រភេទ Boeing 777x នេះមានប្រវែងសរុប ៧៧ម៉ែត្រវែងជាងយន្ដហោះបច្ចុប្បន្នប្រភេទ 747-8 ដែលមានប្រវែងត្រឹម ៧៦,៣ម៉ែត្រ។ សម្រាប់តម្លៃរបស់យន្ដហោះនេះមានចន្លោះពី ៣៦០ ទៅ ៣៨០លានដុល្លារក្នុងមួយគ្រឿងៗ។
យ៉ាងណាមិញ ដើម្បីជាការបង្ហាញការគោរពដល់ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្ដហោះ 737-Max8 ក្នុងប្រទេសអេត្យូពីកន្លងទៅ ក្រុមហ៊ុន Boeing បានធ្វើការសម្ពោធយន្ដហោះប្រភេទថ្មីនេះក្នុងលក្ខណៈសមញ្ញបំផុតដោយមានការចូលរួមតែពីបុគ្គលិករបស់ក្រមហ៊ុនប៉ុណ្ណោះ៕