នាវា​ទេសចរណ៍​ដ៏​ធំ​មួយ​គ្រឿង បាន​នាំ​ភ្ញៀវ​បរទេស​ជាង ២ពាន់ មក​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ

  • 2019-03-24 13:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​ទេសចរណ៍​បរទេស ០១គ្រឿង បាន​ដឹកភ្ញៀវ​ទេសចរណ៍​ជាង ២ពាន់​នាក់​ចូល​មក​កាន់​កំពង់ផែ​ក្រុងព្រះសីហនុ នៅ​វេលា​ម៉ោង ៦ និង២០នាទី ថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០១៩ ហើយ​នាវា​​បាន​ចាក​ចេញ​ទៅកាន់​ប្រទេស​ថៃ​នៅ​វេលា​ម៉ោង ១៧ល្ងាច ថ្ងៃដដែល​ផងដែរ។

យោងតាមផេកផ្លូវការ​របស់​រដ្ឋបាល​ខេត្តព្រះសីហនុ បាន​ឲ្យ​ដឹង​ថា នាវា​នេះ មាន​ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS មាន​បណ្ដោយ ២៩៤.១៣ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ ជម្រៅ​ទឹក ៨ម៉ែត្រ នាវា NORWEGIAN JEWEL នាំ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍ ២ ៣៦៤នាក់ ស្រី ១ ៣០២នាក់ មាន ៥៦សញ្ជាតិ និង​មាន​នាវិក​សរុប​ចំនួន ១ ០៦៩នាក់ ស្រី ២៥១នាក់ មាន ៦០​សញ្ជាតិ មក​ពី​ប្រទេស​វៀតណាម ចូល​ចត​កំពង់​ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​។

ភ្ញៀវ​ទេសចរ ដែល​ធ្វើ​ដំណើរ​តាម​​នាវា​ទេសចរណ៍ NORWEGIAN JEWEL មាន​សញ្ជាតិ​ច្រើន​ជាង​គេ មាន​ដូចជា USA ៨៧៦នាក់ British ៣២២នាក់ CANADA ៣១៧នាក់ និង​ភ្ញៀវ​សញ្ជាតិ​ផ្សេង​ទៀត ៕

រូបភាព៖ រដ្ឋបាល​ខេត្តព្រះសីហនុ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម