​iPhone 11 នឹង​ចម្លង​មុខងារ​ពិសេស​មួយ កំពុង​មាន​ប្រើ​លើ Galaxy S10 និង Mate 20 Pro

  • 2019-03-25 01:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple រំពឹង​នឹង​ចេញ​ផ្សាយ iPhone ជំនាន់​ក្រោយ​របស់​ខ្លួន​នៅ ៦ ខែ​បន្ទាប់​ ប៉ុន្តែ​សម្រាប់​សេរ៊ី​ឆ្នាំ ២០១៩ នេះ គេ​ជឿជាក់​ថា​អាច​មាន​ការ​ផ្លាស់ប្តូរ​ច្រើន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ស្មាតហ្វូន​ដទៃ​ដែល​កំពុង​វាយ​លុក​ក្នុង​ទីផ្សារ។

ចំណុច​ខ្លាំង​មួយ​របស់ iPhone 11 ​នឹង​មាន​ប្រើប្រាស់​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ផ្តល់​ទៅ​កាន់​ឧបករណ៍​ដទៃ ដូច​ទៅ​នឹង​មុខងារ Reverse Wiresless Charging លើ Huawei Mate 20 Pro ក៏​ដូច​ជា Wireless PowerShare លើ Samsung Galaxy S10។

រូបតំណាង

ត្រង់​នេះ​មាន​ន័យ​ថា​ខ្នង​ក្រោយ​នៃ​ទូរសព្ទ iPhone ឆ្នាំ ២០១៩ អាច​នឹង​ធ្វើ​ជា​ទីតាំង​សាក​ថ្ម​ឥត​ខ្សែ​សម្រាប់​កាស AirPods ឬ​នាឡិកា​ឆ្លាតវៃ Apple Watch។ ប៉ុន្តែ​ជា​បញ្ហា​ចោទ​គឺ​ទាក់ទិន​នឹង​ទំហំ​ថាមពល​ថ្ម​នៅ​មាន​កម្រិត​លើ​ iPhone ​ដោយ​ជំនាន់​បច្ចុប្បន្ន iPhone XS Max ធំ​បំផុត​ត្រឹម ៣ ១៧៤mAh មួយ​ផ្សេង​ទៀត​គឺ​ការ​ចាយ​ពេល​យូរ​សម្រាប់​ការ​សាក​បញ្ចូល​ថាមពល​ថ្ម​ដល់ iPhone។

ជុំវិញដំណោះស្រាយបញ្ហានេះ តាម​សារព័ត៌មាន​របស់​ជប៉ុន Mac Otakara ​កន្លង​ទៅ​ធ្លាប់​ចុះ​ផ្សាយ​រួច​មក​ហើយ iPhone 11 ទំនង​ជា​វិវត្ត​ពី​ការ​ប្រើប្រាស់​ដុំ​សាក​កម្លាំង ៥ វ៉ាត់ ឡើង​មក​ជា​ប្រភេទ USB-C កម្លាំង ១៨ វ៉ាត់ ទំហំ​ប៉ុន iPad Pro វិញ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena | Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី