គណបក្សយោធារបស់លោក ប្រាយុទ្ធ នាំមុខបក្សភឿថៃក្នុងការបោះឆ្នោតឆ្នាំ ២០១៩

  • 2019-03-25 02:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណបក្ស​យោធា​ថៃ​របស់​នាយករដ្ឋមន្ត្រី​ប្រាយុទ្ធ ចាន់អូចារ បាន​ធ្វើ​ការ​នាំ​មុខ​ក្នុង​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះអាសន្ន​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៤​ខែ​មីនា​នេះ។

ក្រោយ​ពេល​រាប់​សន្លឹក​ឆ្នោត​បាន​ជាង ៩០% លទ្ធផល​បង្ហាញ​ថា​គណបក្ស Palang Pracha Rath បាន​ទទួល​សំឡេង​ឆ្នោត​ជាង ៧,៦​លាន ខណៈ​ពេល​ដែល​គណបក្ស​ភឿ​ថៃ​ទទួល​បាន ៧,២​លាន​សំឡេង។ គណបក្ស​របស់​ Palang Pracha Rath ត្រូវបាន​រំពឹង​ថា​​នឹង​បន្ដ​កាន់​តំណែង​ដើម្បី​បង្កើត​រដ្ឋាភិបាល​​ដឹក​នាំ​ដោយ​លោក​ប្រាយុទ្ធ​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ស្រី យីងឡាក់​កាល​ពី​ឆ្នាំ ២០១៤។

យ៉ាង​ណា​មិញ លទ្ធ​ផល​ផ្លូវ​ការ​នឹង​ត្រូវ​ពន្យារ​ពេល​ប្រកាស​រហូត​ដល់​ថ្ងៃ​ចន្ទ។ គួរ​ឲ្យ​ដឹង​ដែរ​ថា នេះ​​ជា​ការ​បោះ​ឆ្នោត​លើក​ដំបូង​ហើយ​ចាប់​តាំង​ពី​ឆ្នាំ ២០១៤​មក​ដោយ​ត្រូវ​ពន្យារ​ពេល​ជា​ច្រើន​លើក​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាយុទ្ធ ចាន់អូចារ៕

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម