មន្ត្រី​ជំនាញ​នៅតែ​បន្ត​វិធានការ​តឹង​រឹង និង​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ដ​ជ្រូក​អាហ្រ្វិក

  • 2019-03-25 03:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក គឺ​ជា​ជំងឺ​ឆ្លង​ដ៏​កាច​សាហាវ​ពិបាក​លុប​បំបាត់ និង​បង្ក​ឲ្យ​សត្វ​ឈឺ​និង​ងាប់​ក្នុង​អត្រា​ខ្ពស់ ដោយ​សារ​តែ​មិន​ទាន់​មាន​វ៉ាក់​សាំង​ការពារ​នៅ​ឡើយ ដូច្នេះ​ហើយ​ក្រុមមន្រ្តីជំនាញ​បាន​បន្ត​វិធានការ​តឹងរឹង និង​ទប់​ស្កាត់​ការ​ការ​ឆ្លង​រាល​ដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​នេះ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ផេក​ផ្លូវ​ការ​របស់​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ បាន​ឲ្យ​ដឹង​ថា ក្រោយ​កិច្ច​ប្រជុំ​ពង្រឹង និង​វិធានការ​បន្ទាន់​ដើម្បី​ត្រួត​ពិនិត្យ​ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក លោក​ប្រធាន​ការិយាល័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត តាកែវ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផលិតកម្ម និង​បសុព្យាបាល​ដោយ​សហការ​ជាមួយ​លោក អភិបាលរង ស្រុកគីរីរង់ និង​លោក​មេ​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ព្រៃ​រំដេង វេលាម៉ោង ១១ : ៤៥នាទីយប់ ថ្ងៃ ទី ២៣ ខែ មីនា ឆ្នាំ ២០១៩ បាន​ចាប់​ជ្រូក​ចំនួន ០៣ ក្បាល​ដែល​ឈ្មួញ​លួច​នាំ​ចូល​ទៅ​ក្នុង​ទី​សត្តឃាត​ផ្សារ​គីរី រួច​បញ្ជូន​មក​រក្សា​ទុក​នៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​តាកែវ រង​ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ដោះ​ស្រាយ នឹង​ធ្វើ​តាម​នីតិ​វិធី​បសុពេទ្យ។

របាយការណ៍​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​តាកែវ គិត​​ត្រឹម​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ ២០១៩ បាន​ឲ្យ​ដឹង​ថា ៖

​- ក្រុម​មន្ត្រី​ត្រួត​ពិនិត្យ​ចលនា​សត្វ​ក៏​បាន​ត្រួត​ពិនិត្យ​ជ្រូក​របស់​ក្រុមហ៊ុន​ប៊ុត ចាន់ធូរ​មានជ័យ​ដែល​មាន​គោលការណ៍​នាំ​ចូល​ជ្រូក​ថៃ ចំនួន ០២ ឡាន = ១០០ ក្បាល។

  • ជ្រូក​កសិដ្ឋាន CP ចំនួន ០៣ ឡាន = ១១០ ក្បាល ចេញ​ពី​ខេត្ត​កំពង់​ស្ពឺ ក្រោយ ពី​ត្រួត​ពិនិត្យ​រួច​មក​មាន​ឯកសារ​គ្រប់គ្រាន់ និង​សត្វ​មាន​សុខភាព។

  • បាន​ត្រួត​ពិនិត្យ​ជ្រូក​របស់​ក្រុមហ៊ុន CP ចំនួន ០៣ ឡាន = ៣០០ ក្បាល ចេញ​ពី​កសិដ្ឋាន​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្ត តាកែវ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ។

រូបភាព៖ Page ក្រសួង​កសិកម្ម

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម