មើលយ៉ាងណាក៏មិនដឹងថាជារូបភាពកាត់-ត
- 2019-03-25 04:38:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលយ៉ាងណាក៏មិនដឹងថាជារូបភាពកាត់-ត
ចន្លោះមិនឃើញ
រូបភាពមួយសន្លឹក កើតចេញពីការកាត់-តផ្គុំចូលគ្នារវាងរូបថតពីរសន្លឹកនៅទីតាំងផ្សេងគ្នា ដោយគេហទំព័រនិយាយពីការថតរូបជាភាសាខ្មែរមួយ ដែលមានឈ្មោះថា cambography.com ទោះមើលយ៉ាងណាក៏មិនដឹងថាជារូបកាត់-ត។
រូបភាពនេះបង្ហាញពីគ្រួសារអ្នកនេសាទនៅលើទូកតូចមួយកណ្ដាលទន្លេមេគង្គក្រោម ដែលបែកចេញពីទន្លេចតុមុខ នាពេលថ្ងៃរៀបលិច។
អ្នកផលិតបានដាក់ឈ្មោះរូបនេះថា «ថ្ងៃលិចនៅទិសខាងកើត» ហើយបានសរសេរពីទិសដៅកាមេរ៉ា ដែលថតសំដៅទៅទិសខាងកើតនាពេលល្ងាច ដែលរូបភាពដើម ផ្ទៃមេឃពណ៌ស្រកានាគ មិនមែនជាថ្ងៃរៀបលិចទេ។ រីឯថ្ងៃរៀបលិចវិញគឺថតនៅឯតំបន់ភ្នំរាបជាយពាយព្យនៃរាជធានីភ្នំពេញ។
ខាងក្រោមនេះជារូបភាពដើម៖