គ្រូ​កូរ៉េ​ខាង​ត្បូង ​សរសើរ​កម្ពុជា​លេង​ល្អ​ជាង ឆាយនីសតៃប៉ិ

  • 2019-03-25 04:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​កូរ៉េ​ខាង​ត្បូង​ក្រោម​អាយុ​២៣​ឆ្នាំ ​បាន​យក​ឈ្នះ​លើ​ក្រុម​កម្ពុជា ក្នុង​លទ្ធផល ៦-១ ​នា​ការ​ប្រកួត​ទី​២ វគ្គ​ជម្រុះ​តាម​ពូល ពាន​រង្វាន់ AFC U23 Championship ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​ទៅ ​លោក Hag Bun Kim ​គ្រូ​បង្វឹក​ក្រុម U23 ​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​កូន​ក្រុម​របស់​លោក​នៅ​តែ​លេង​បាន​ល្អ ​បើ​ទោះ​ជា​មាន​ភ្លៀង​ធ្លាក់ ​និង​រអិល​ក្ដី។ លទ្ធផល​នេះ ​លោក​ទទួល​យក​បាន ព្រោះ​ពួកគេ​សម​នឹង​ទទួល​បាន​ជ័យជម្នះ។ ខណៈ​ដែល​កម្ពូជា​វិញ ​ពិត​ជា​មាន​ចិត្ត​ចង់​ឈ្នះ​ការ​ប្រកួត​ខ្លាំង​មែនទែន ​ហើយ​ពួកគេ​ក៏​មាន​កម្លាំង​ចិត្ត​ខ្លាំង​ជាង​ក្រុម​ឆាយនីសតៃប៉ិ​ដែរ។

ជាមួយ​គ្នា​នោះ​ដែរ ​លោក Felix ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា​វិញ ​ក៏​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​កូន​ក្រុម​ដែរ ​បើ​ទោះ​ជា​បរាជ័យ​មែន ប៉ុន្តែ​ពួកគេ​ខិត​ខំ​លេង។ ដោយ​ចាត់ទុក​ថា​បរាជ័យ​នេះ​គឺ​ជា​បទ​ពិសោធ​ល្អ​មួយ​សម្រាប់​ក្រុម​កម្ពុជា ​ព្រោះ​ថា​ពួកគេ​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​អភិវឌ្ឍ​សមត្ថភាព៕

អត្ថបទ៖ មុន្នីរម្យ