ស្មាតហ្វូន Vivo V15 ប្ដូរតម្លៃលក់ថ្មីរឹតតែធូរ ត្រឹមតែ ៣៣៩ ដុល្លារ
- 2019-03-25 04:47:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូន Vivo V15 ប្ដូរតម្លៃលក់ថ្មីរឹតតែធូរ ត្រឹមតែ ៣៣៩ ដុល្លារ
ចន្លោះមិនឃើញ
តម្លៃឲ្យស្របទៅនឹងជីវភាព និងស្ថានភាពរបស់អ្នកប្រើប្រាស់ ស្មាតហ្វូនដែលមានភាពច្នៃប្រឌិតខ្ពស់ជាមួយនឹងរចនាបថដ៏ស្រស់ស្អាត vivo V15 បានទម្លាក់តម្លៃលក់ពី ៣៥៩ ដុល្លារ មកនៅត្រឹម ៣៣៩ ដុល្លារ ប៉ុណ្ណោះ។
គួរដឹង vivo V15 កំពុងបន្តទទួលបើកការកុម្ម៉ង់ទិញ ( Pre-Order) ដោយនៅសល់ត្រឹមតែមួយថ្ងៃទៀតតែប៉ុណ្ណោះហើយសម្រាប់ការ Pre-Order លោកអ្នកគ្រាន់តែកក់ទុកមុនត្រឹមតែ ១០ ដុល្លារ។ រាល់ការកុម្ម៉ង់ទុក vivo V15 ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា មានថែមជូននូវកាដូពិសេសៗជាច្រើនផងដែរ រួមមានដូចជា៖ បន្តោងសោ vivo, ជើង Tripods, ដបទឹកដ៏ស្រស់ស្អាត និង Power Bank (រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេល ក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ)។
លើសពីនេះ ក៏នឹងទទួលបានស៊ីមកាត Smart ដែលមានតម្លៃ ៥៤ ដុល្លារ ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង រយៈពេល ២៤ សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី ២៧/០៣/២០១៩ រហូតដល់ ០២/០៤/២០១៩ ផងដែរ។ ក្រុមហ៊ុន vio ក៏មានផ្ដល់ជូនប័ណ្ណធានាប្ដូរអេក្រង់ដោយឥតគិតថ្លៃ ១ ដងផងដែរ ដែលមានសុពលភាព ១២ខែ។ ជាពិសេស ក៏មានបន្ថែមនូវការធានាទូរស័ព្ទ រហូតដល់ទៅ ២៤ ខែ គិតចាប់ពីថ្ងៃដែលទិញ។
អ្វីដែលពិសេសនោះគឺ គ្រាន់តែ Pre-order ស្មាតហ្វូន vivo V15 ឥឡូវនេះ ក្រុមហ៊ុននឹង ផ្តល់ជូនប័ណ្ណផ្សងសំណាងចាប់រង្វាន់ជាច្រើនដូចជា៖ ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន ៥ រង្វាន់, វ៉ាលីម៉ាក Rimowa ចំនួន ១០ រង្វាន់ និងទូទឹកកកម៉ាក Midea ចំនួន ១៥ រង្វាន់។ កាលបរិច្ឆេទចាប់រង្វាន់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែមីនា រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៩។
លក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេស របស់ស្មាតហ្វូន vivo V15ដូចជា៖