គួរឲ្យសរសើរណាស់! ពលរដ្ឋខេត្តឈៀងម៉ៃ តស៊ូពាក់ម៉ាសទៅបោះឆ្នោតទោះខ្យល់ពុលនៅមានកម្រិតខ្ពស់

  • 2019-03-25 06:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា​មាន​ការ​បំពុល​ខ្យល់​ក្នុង​កម្រិត​ខ្ពស់​យ៉ាង​ណា​ក្ដី ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខេត្តឈៀងម៉ៃ​ប្រទេស​នៅ​បន្ដ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៤​ខែ​មីនា​នេះ។

យោង​តាម​ពិន្ទុ​ចេញ​ដោយ Air Quality Index (AQI) បង្ហាញ​ថា​ខេត្ត​ឈៀងម៉ៃ​ទទួល​បាន​ពិន្ទុ​ខ្ពស់​រហូត ៤៣៥ ដែល​មាន​នៃ​ថា​ជា​តំបន់​មាន​ខ្យល់​ពុល​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ខណៈ​ដែល​ទីក្រុង Dhaka ប្រទេស​បង់ក្លាដេស​ឈរ​នៅ​លេខ​ពីរ​មាន​គម្លាត​ឆ្ងាយ​គ្នា​ត្រឹម ២៥០​ពិន្ទុ​ប៉ុណ្ណោះ។ យ៉ាង​ណា​មិញ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​រាប់​ពាន់​នាក់ ត្រូវ​បាន​មើល​ឃើញ​ថា​នាំ​គ្នា​ពាក់​ម៉ាស​ដើម្បី​ទៅ​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ខណៈ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​ចំនួន ៨០%​ក្នុង​ចំណោម​ប្រជាជន​ក្នុង​ខេត្ត​ទាំង​មូល។

គួរ​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ថៃ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី ២៤​ខែ​មីនា​ដែល​ជា​ការ​បោះ​ឆ្នោត​លើក​ដំបូង​បង្អស់​ចាប់​តាំង​ពី​ឆ្នាំ ២០១៤​មក​ក្រោយ​ដោយ​ត្រូវ​ពន្យារ​ពេល​ជា​ច្រើន​លើក​ក្រោម​ការ​ដឹក​នាំ​របស់​លោក ប្រាយុទ្ធ ចាន់អូចារ៕

ចុចអាន ៖

ប្រភព៖ Coconut   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម