ឆ្ងាញ់ចាប់មាត់ Nittocone Arm នំខេកជប៉ុនរសជាតិដើមដ៏ល្បីឈ្មោះមាននៅកម្ពុជាហើយ

  • 2019-03-25 08:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥលូវ​ចង់​ញុំា​អាហារ​សម្រន់​បែប​ជប៉ុន មិន​បាច់​ទៅ​ដល់​ជប៉ុន​ទេ

មិន​ថា​ជា​នំ​ខេក បង្អែម ភេសជ្ជៈ និង​អាហារ​សម្រន់​ជាច្រើន​មុខ​ចម្រុះ ធានា​ម៉ា​ឆ្ងាញ់​ប្លែក​មាត់ ប្លែក​អារម្មណ៍ សុទ្ធ​សឹង​តែ​ជា​រសជាតិ​ដើម​ពី​ជប៉ុន​អាច​រក​បាន​នៅ​ហាង​ថ្មី​ទើប​បើក​សម្ពោធ​ក្តៅៗ គឺ នីតូខូនអាម (Nittocone Arm) ដែល​មាន​ទីតាំង​នៅ ផ្ទះ​លេខ​១៦ ផ្លូវ​៣៧០ ម្តុំផ្សារបឹង​កេង​កង។

ហាង​នំ​ខេក Nittocone Arm ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​ដោយ​​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន ALRIGO ASIA Co, Ltd និង​ ក្រុមហ៊ុន SUZUKI REFINE Co, Ltd ដែល​ក្រៅ​ពី​រស​ជាតិ​បែប​ជប៉ុន បរិយាកាស​ហាង​ក៏​ទាក់ទាញ​ណាស់​ដែល ជាមួយ​ការ​តុបតែង​ហាងយ៉ាង​ប្រណិត​ ដែល​ក៏​អំណោយផល​សម្រាប់​​ការ​រៀប​ចំ​កម្មវិធី​ជប់​លៀង ជួប​ជុំ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​កម្មវិធី​ខួប​កំណើត​ផង​ដែរ។

Nittocone Arm ជា​ប្រភេទ​នំ​ខេក មាន​ឈ្មោះ​ល្បី​ជាង​គេ​នៅ​ជប៉ុន ហើយ​ពេញ​និយម​ចូល​ចិត្ត​ញុំា បំផុត​ពី​សំណាក់​ប្រជា​ជន​ជប៉ុន ដែល​មាន ១៥​រសជាតិ យ៉ាង​ឈ្ងុយ​ឆ្ងាញ់​បំពេញ​តាម​រស​និយម​របស់​អតិថិជន​ផ្សេងៗគ្នា។ អ្វី​ដែល​ធ្វើ​ឱ្យ Nittocone Arm មាន​ឈ្មោះ​ល្បី គឺ​​ព្រោះ​តែ​ជា​នំ​ខេក​ធ្វើ​ពី​ក្រែម​ទឹក​ដោះ​គោ​សុទ្ធ មិន​ទ្រលាន់ មិន​ផ្អែម​ខ្លាំង ដែល​​សមស្រប​សម្រាប់​ទទួល​ទាន​បាន​ក្រោយ​ពេល​អាហារផងដែរ​ ។

ចង់​ញុាំ​នំ​ខេក តែ​មិន​ចង់​ឡើង​ទម្ងន់ មាន​នៅ Nittocone Arm!

អតិថិជន​​ក៏​អាច​កក់​កន្លែង និង​កុម្ម៉ង់​ម្ហូប ភេសជ្ជៈ ពិសេស​នំ​ខេក តាម​រយៈ ៖​

អត្ថបទ៖ លីដា