វិធាន​ការ​ក្ដៅ! នឹង​ធ្វើ​ការ​ធ្វើ​តេស្ត​ទឹក​នោម​នគរបាល ហើយ​បើ​រក​ឃើញ​មាន​សារធាតុ​ញៀន នឹង​បណ្ដេញ​ចេញ​ភ្លាម

  • 2019-03-25 08:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ ជា​​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា នៅ​ពេល​ខាង​មុខ​នេះ​នឹង​មាន​ការ​ត្រួតពិនិត្យ​លើ​មន្រ្តី​នគរបាល​តាម​រយៈ​ធ្វើ​តេស្ត​ទឹក​នោម ហើយ​ប្រសិន​បើ​រក​ឃើញ​ថា មន្រ្តី​ណា​មាន​សារធាតុ​ញៀន​នឹង​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ។

នៅ​លើ​បណ្ដាញ​សង្គម​ ឧត្តម​សេនីយ៍​ឯក ស ថេត បាន​សរសេរ​លើ​គណនី​របស់​ខ្លួន​ថា "នៅ​ពេល​គោរព​ទង់​ជាតិ ខ្ញុំ​ក៏​បាន​លើក​ឡើង​អំពី​ការ​វិវត្តន៍​សភាព​ថ្មីៗ​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដល់​កង​កម្លាំង ​ហើយ​ខ្ញុំ​ក៏​បាន​ប្រកាស​ថា​មន្រ្តី​នគរបាល ដាច់​ខាត​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ហើយ​នៅ​ពេល​ខាង​មុខ នឹង​ធ្វើ​តេស​ទឹក​នោម ​ប្រសិន​បើ​រក​ឃើញ​មន្រ្តី​ណា​មាន​សារធាតុ​ញៀន នឹង​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ។

ឧត្ដមសេនីយ៍​ឯក​ ក៏​បាន​លើក​​ដែរ​ថា "ខ្ញុំ​សង្កេត​ឃើញ​ថា ចំនួន​មន្ត្រី​នគរបាល​ដែល​បាន​មក​ចូល​រួម​គោរព​ទង់​ជាតិ​ មាន​ចំនួន​ថេរ​ជាង ៦០០នាក់ ដោយសារ​កង​កម្លាំង​មួយ​ចំនួន​ជាប់​បំពេញ​បេសកកម្ម ហើយ​នេះ​ជា​ការ​គោរព​វិន័យ​ដ៏​ល្អ ព្រោះ​ថា ការងារ​តូច-ធំ អាច​សម្រេច​ទៅ​បាន ដរាប​ណា​ទាល់តែ​មាន​វិន័យ និង​ដឹង​អំពី​ភារកិច្ច​របស់​ខ្លួន"៕

រូបភាព​៖ គណនី​របស់ ឧត្ដមសេនីយ៍​ឯក​ ស ថេត

អត្ថបទ៖ ប៊ិន ប៊ុណ្ណា