ក្រុម​ហ៊ុន​មួយ​បាន​បោះ​ទុន​វិនិយោគ​រាប់​លាន​ដុល្លារ​លើ​ផ្ទៃ​ដី ៧០ហិចតា កែ​ប្រែ​តំបន់​មួយ​នៅ​ប៉ោយប៉ែត​ ឲ្យ​ក្លាយ​ជា​លំនៅឋាន​ប្រណីត​ស៊ីវិល័យ

  • 2019-03-25 09:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ​និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ ពិសេស​វិស័យ​សំណង់​លំ​នៅ​ឋាន ដែល​កំពុង​តែ​មាន​កំណើន​តម្រូវ​ការ​ខ្ពស់​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​បណ្ដា​ខេត្ត​នានា។

ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​​ខាង​លើ​នេះ ក៏​ដូចជា​ជួយ​លើក​កម្ពស់​សោភ័ណភាព​ក្រុង​ប៉ោយប៉ែត ឲ្យ​ស័ក្ដិសម​ជា​តំបន់​ពាណិជ្ជកម្ម ​ឧស្សាហកម្ម ​សេដ្ឋកិច្ច​នៅ​ព្រំដែន ក្រុមហ៊ុន តូតាល់ ហូម អ៊ីនធើប្រាយ (ធី.អេក.អ៊ី)ឯ.ក ដោយមាន លោក​ឧកញ៉ា ឡាយ ប៊ុនប៉ា ជា​ប្រធាន បាន​បោះ​ទុន​វិនិយោគ​រាប់​លាន​ដុល្លារ​លើ​គម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត ដែល​មាន​ផ្ទៃ​ដី​ប្រមាណ ៧០ហិចតា នៅ​ភូមិ​គីឡូ​លេខ ៤ សង្កាត់​ផ្សារ​កណ្ដាល ​ចំ​កណ្ដាល​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ សម្រាប់​បង្កើត​ជា​មជ្ឈមណ្ឌល​ក្រុង​ប៉ោយប៉ែត​ថ្មី។

គម្រោង បុរី ដឹ ផាក ស៊ីធី ប៉ោយប៉ែត មាន​សាងសង់​នូវ​ភូមិ​គ្រឹះ​ទោល ភូមិ​គ្រឹះ​ភ្លោះ ភូមិ​គ្រឹះ​កូន​កាត់ ផ្ទះ​អាជីវកម្ម អគារ​ពាណិជ្ជកម្ម ក្លឹបហាត់​ប្រាណ អាងហែលទឹក អគារ​សន្និបាត និង​កាស៊ីណូ ដែល​អម​ដោយ​​សួនច្បារ​ធំ​ទូលាយ​ប្រកប​ដោយ​ផាសុក​ភាព និង​មាន​ការ​បំពាក់​ដោយ​ឧបករណ៍​គ្រឿង​បរិក្ខារ​ដែល​មាន​គុណភាព​ខ្ពស់ និង​ទំនើបៗ​ស្តង់ដារ​អន្តរជាតិ។

សំណង់​ថ្មី​នេះ​នឹង​ឆ្លើយតប​នូវ​តម្រូវ​ការ​លំនៅឋាន​ប្រណីត​ស៊ីវិល័យ ​និង​តម្រូវ​ការ​សំណង់​អគារ​សម្រាប់​ធ្វើ​អាជីវកម្ម របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​ឧកញ៉ា​ប្រធាន​ក្រុមហ៊ុន បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ផ្តល់​ជូន​អតិថិជន​ទាំងអស់​នូវ​ការ​រស់នៅ​បែប​ទាន់សម័យ ប្រកប ដោយ​ភាព​ថ្លៃថ្នូរ  ធានា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព ជាមួយ​នឹង​សន្តិសុខ​យាម ពេញ ២៤​ម៉ោង​លើ ២៤ម៉ោង។

លោក​ឧកញ៉ា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន តូតាល់ ហូមអ៊ីនធើប្រាយ (ធី.អេក.អ៊ី)ឯ.ក ក្លាយ​ជា​អ្នក​អភិវឌ្ឍន៍​នាំ​មុខ​គេ​ ទាំង​គុណភាព និង​គុណ​តម្លៃ នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា។

គូស​បញ្ជាក់​ផងដែរ​ថា លោក​ឧកញ៉ា ឡាយ​ ប៊ុនប៉ា ប្រធាន​ក្រុមហ៊ុន ជា​ពាណិជ្ជករ​ម្នាក់​ដែល​ទទួល​ជោគជ័យ​លើ​វិស័យ​ជាច្រើន​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​យូរ​ឆ្នាំ​មក​ហើយ​លើ​វិស័យ​ផ្សេងៗ​រួមមាន៖ វិស័យ​អចលនវត្ថុ វិស័យ​ហិរញ្ញវត្ថុ វិស័យ​ពាណិជ្ជកម្ម អាជីវកម្ម​ផ្សារ ។ល។ នៅ​ក្នុង​វិស័យ​សំណង់​នេះ​ផងដែរ លោក​ឧកញ៉ា បាន​សាងសង់​គម្រោង​លំនៅឋាន​ចំនួន ០៤​គម្រោង​រួច​មក​ហើយ នៅ​ក្នុង​ទីតាំង​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​ពី​អតិថិជន ​ទៅ​លើ​គុណភាព​សំណង់​ ដែល​មាន​គុណភាព​ខ្ពស់  មាន​សោភ័ណ​ភាព និង​តម្លៃ​សមរម្យ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម