ជាលើកដំបូងមន្ទីរពេទ្យ Bumrungrad ចាប់ដៃ VitalLife រៀបចំសិក្ខាសាលា«ភាពជាមាតា»នៅសៀមរាប

  • 2019-03-25 10:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មី​ៗ​នេះ មន្ទីរ​ពេទ្យ អន្តរជាតិ​បំរ៉ុង​រ៉ាត់​ បាន​សហការ​ជាមួយ​មជ្ឈ​មណ្ឌល​សុខ​ភាព វាយ​ថល ឡាយហ្វ៍ (VitalLife) រៀប​ចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ជា​សាធារណៈ​មួយ​ក្រោម​ប្រធាន​បទ «វិធី​សាស្ត្រ​ចម្បង​ៗ ដើម្បី​ត្រៀម​ខ្លួន​ក្លាយ​ជា​មាតា​» នៅ​សណ្ឋាគារ​សុខា ខេត្ត​សៀមរាប។ នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​មន្ទីរ​ពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ដែល​ជា​មន្ទីរពេទ្យ​ពហុ​ជំនាញ​ធំ​បំផុត​មួយ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​មាន​ស្តង់ដារ​ខ្ពស់​លំដាប់​ពិភពលោក បាន​រៀប​ចំ​សិក្ខាសាលា​ដ៏​សំខាន់​នេះ​នៅ​ខេត្ត​សៀមរាប​។

សិក្ខាសាលា​នេះ ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ដោយ​ជំនួយ​ការ​សាស្ត្រាចារ្យ​បណ្ឌិត លោក​វេជ្ជបណ្ឌិត Pansak Sugkraroek ឯកអគ្គរដ្ឋទូត​ជាន់​ខ្ពស់​នៃ​ផ្លាក​សញ្ញា​របស់​មជ្ឈមណ្ឌល​សុខភាព វាយថល ឡាយហ្វ៍ និង​មន្ទីរពេទ្យ ​អន្តរជាតិ បំរ៉ុងរ៉ាត់។

លោក​វេជ្ជបណ្ឌិត  Pansak Sugkraroek ជំនួយ​ការ​សាស្រ្តា​ចារ្យ​បណ្ឌិត​ផ្នែក​សុខភាព​ស្ត្រី  ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី វាគ្មិន​ជំនាញ​ក្នុង​សិក្ខាសាលា «ភាព​ជា​មាតា»​

លោក​វេជ្ជបណ្ឌិត  Pansak Sugkraroek ដែល​ជា​ជំនួយ​ការ​សាស្រ្តា​ចារ្យ​បណ្ឌិត​ផ្នែក​សុខភាព​ស្ត្រី មាន​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ការ​អស់​រដូវ និង​សុខភាព​បន្ត​ពូជ ជាមួយ​នឹង​បទ​ពិសោធន៍​ជាង ៣០ឆ្នាំ បាន​​ផ្ដោត​សំខាន់​លើ​គោល​ការណ៍​ណែនាំ​ដ៏​ទូលំ​ទូលាយ​ចំពោះ​ការ​មាន​ផ្ទៃ​ពោះ​ប្រកប​ដោយ​សុខភាព​ល្អ វិធីសាស្ត្រ​សំខាន់​ៗ​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​មុន​ពេល ​អំឡុង​ពេល និង​ក្រោយ​ពេល​សម្រាល​កូន។​

លោក​ក៏​បាន​បក​ស្រាយ​ពី​ដំណាក់​កាល​នី​មួយៗ ដែល​គ្រប់​ឪពុក​ម្តាយ​ទាំង​អស់​ត្រូវ​តែ​យល់​ដឹង​ផង​ដែរ ដែល​រួម​មាន​ទាំង​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ពោះ និង​សុខភាព​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ជម្រើស​អាហារ​ប្រកប​ដោយ​ជីវជាតិ ការ​ថែ​ទាំ​គភ៌ ការ​ផ្តល់​កំណើត និង​ការ​អភិវឌ្ឍ​កូន។

ដោយ​បើក​ទូលាយ​ជូន​ចំពោះ​អ្នក​ជំនាញ​ផ្នែក​សុខភាព និង​សាធារណជន​ទូទៅ អ្នក​ចូល​រួម​ទាំង​អស់​​បាន​ស្វែង​យល់​អំពី​គន្លឹះ​សំខាន់​ៗ នៃ​ដំណាក់​កាល​នី​មួយ​ៗ នៃ​ភាព​ជា​មាតាបិតា ​និង​សេវាកម្ម​ជាច្រើន​ទៀត ដែល​អាច​រក​បាន​តាម​រយៈ​ការ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​មជ្ឈមណ្ឌល​សុខភាព វាយថល ឡាយហ្វ៍ (VitalLife)  និង​មន្ទីរ​ពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់។ ហើយ​បន្ទាប់​ពី​សម្រាល​កូន​រួច លោក​អ្នក​ក៏​នៅ​តែ​អាច​ទៅ​ស្វែង​រក​សេវាកម្ម​សុខភាព​កុមារ​បាន​យ៉ាង​ទូលំទូលាយ​ពី​​អ្នក​ឯកទេស​ខាង​ជំងឺ​កុមារ​របស់​មន្ទីរ​ពេទ្យ​បាន​ទៀត​ផង​ដែរ។

មាន​ទី​តាំង​ក្នុង​ទីក្រុង​បាងកក​ថៃ មន្ទីរពេទ្យ អន្តរជាតិ បំរ៉ុងរ៉ាត់ ផ្តល់​ជូន​នូវ​សេវាកម្ម និង​បរិក្ខារ​រោគ   វិនិច្ឆ័យ ព្យាបាល និង​ថែ​ទាំ​ដ៏​ទំនើប​ទាន់​សម័យ​រួម​នៅ​កន្លែង​តែ​មួយ ដោយ​អតិថិជន​មិន​ចាំ​បាច់​ចូល​ទៅ​សាល​នា​នា​ឡើយ​ ហើយ​ផ្តល់​សេវាកម្ម​បម្រើ​អតិថិជន​ចំនួន ១,១ លាន​នាក់​ក្នុង​មួយ​ឆ្នាំ ដោយ​ក្នុង​នោះ​អ្នក​ជំងឺ​ដែល​ជា​ជន​បរទេស​មាន​ជាង ​៥២០,០០០នាក់៕

អត្ថបទ៖ លីដា