Pochettino រំភើប​ឡើង​ចង់​យំ ខណៈ​កីឡដ្ឋាន​ថ្មី​របស់​ Spur បើក​សាកល្បង

  • 2019-03-25 11:43:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspur បាន​លើកឡើង​ថា​ ខ្លួន​មាន​អារម្មណ៍​ចង់​យំ​ បន្ទាប់​ពី​បាន​ឃើញ​ប្រកួត​មួយ​លេង​ក្នុង​កីឡដ្ឋាន​ថ្មី​របស់​ក្លឹប​។

លោក​បាន​និយាយ​ថា​៖ " ពួក​យើង​ទាំង​អស់​មាន​អារម្មណ៍​ដូច​គ្នា​ គឺ​រំភើប​ណាស់​។ នៅ​ពេល​ពួក​យើង​ចាកចេញ​ពី White Heart Lane នៅ​ថ្ងៃ​ចុង​ក្រោយ​ យើង​ទាំង​អស់​គ្នា​យំ។ ពេល​នេះ​ជា​ថ្ងៃ​ដំបូង​ក្នុង​កីឡដ្ឋាន​ថ្មី យើង​ក៏​មាន​អារម្មណ៍​ដូច​គ្នា​ដែរ​។ ពួក​យើង​យំ​នេះ ដោយសារ​តែ​សុបិន​ក្លាយ​ជា​ការពិត​ហើយ​ " ។

កីឡដ្ឋាន​ថ្មី​របស់​ក្លឹប​ Tottenham Hotspur ផ្ទុក​បាន​អ្នក​ទស្សនា​ចំនួន ៦២,០០០​នាក់ ដែល​គ្រោង​បើក​ដំណើរ​ការ​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន តែ​ត្រូវ​ពន្យារ​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​ការពារ​សុវត្ថិភាព​ រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ ទើប​មាន​ការ​រៀប​ចំ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន​មួយ​នេះ​ ដោយ​ក្រុម​យុវជន​ក្រោម​ ១៨​ឆ្នាំ​របស់​ Spurs ប៉ះ​ជាមួយ​ U-18 Southampton។

ប្រកួត​ក្រុម​យុវជន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ជា​ប្រកួត​សាកល្បង​លើក​ទី ១ ខណៈ​ប្រកួត​សាកល្បង​លើក​ទី២ នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​ក្រុម​វីរបុរស​របស់​ក្លឹប​ Tottenham Hotspur ប៉ះ​នឹង​ ក្រុម​វីរបុរស​ Inter Milan។

កីឡដ្ឋាន​នេះ​ បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី៣ ខែ​មេសា​ ដោយ​ត្រូវ​នឹង​ប្រកួត​រវាង​ក្លឹប​ Tottenham Hotspur និង​ក្លឹប​ Crystal Palace នៅ​ក្នុង​ក្របខ័ណ្ឌ Premier League៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី