អ៊ុយរុយហ្គាយ​ យក​ឈ្នះ​ថៃ លើក​ពាន​ China Cup

  • 2019-03-25 14:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់​ពាន​មិត្តភាព​ China Cup ប្រទេស​អាមេរិក​ខាង​ត្បូង​អ៊ុយរុយហ្គាយ​ បាន​យក​ឈ្នះ​ ប្រទេស​ថៃ ក្នុង​លទ្ធផល ៤ ទល់​នឹង​ ០។

ក្រុម​អ៊ុយរុយហ្គាយ​បាន​ដាក់​មួយ​គ្រាប់​បើក​ឆាក នៅ​នាទី​ទី ៦ ដោយ​ខ្សែ​បម្រើ​ក្លឹប​ Inter Milan កីឡាករ​ Matias Vecino។ កន្លង​បាន​ជាង​ ៣០​នាទី នៅ​នាទី​ទី ៣៨​ ខ្សែ​បម្រើ​ក្លឹប​ហុល្លង់​ PSV Eindhoven កីឡាករ​ Gaston Pereiro បាន​ថែម​មួយ​គ្រាប់​មុន​នឹង​បញ្ចប់​តង់​ទី ១។

លុះ​ចូល​តង់​ទី ២​ ខ្សែ​ប្រយុទ្ធ​ក្លឹប​អេស្ប៉ាញ Girona កីឡាករ​ Cristhian Stauni បាន​រក​បាន​មួយ​គ្រាប់​នៅ​នាទី​ទី ៥៨ ហើយ​ ៣០​នាទី​ក្រោយ​មក ខ្សែ​ប្រយុទ្ធ​ក្លឹប​អេស្ប៉ាញ​កីឡាករ​ Maximiliano Gomez បាន​ដាក់​មួយ​គ្រាប់​ទៀត​មុន​នឹង​បញ្ចប់​ការ​ប្រកួត​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រាត់​ ថៃ​បាន​យក​ឈ្នះ​ចិន​ ក្នុង​លទ្ធផល ១ ទល់​នឹង​ ០ ខណៈ​អ៊ុយរុយហ្គាយ​ លត់​អ៊ូបេគីស្ថាន ៣-០៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី