Honda ​បើ​ U23 ​លេង​ល្អ​ដូច​ប៉ះ​កូរ៉េ ​ពួកគេ​នឹង​មាន​អនាគត​ល្អ​ មានគេហៅទៅលេងក្រៅស្រុក​មិន​​ខាន​

  • 2019-03-26 03:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​២៣​ឆ្នាំ​កម្ពុជា ​នឹង​ត្រូវ​ប្រកួត​បង្គ្រប់​កិច្ច​ទល់​ក្រុម​ឆាយនីសតៃ​ប៉ិ ​នៅ​ម៉ោង​៨​យប់​នេះ ​ដើម្បី​បិទ​បញ្ចប់​ពូល H ​នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC U23 Championship ​។

មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ​ចាប់​ផ្ដើម ​អ្នក​ចាត់ការ​ Keisuke Honda ​បាន​និយាយ​ទៅ​កាន់​កីឡាករ​ទាំង​អស់​ថា​ពួកគេ​នឹង​មាន​អនាគត ​ហើយ​មាន​អ្នក​ហៅ​ទៅ​លេង​នៅ​ក្រៅ​ស្រុក​មិន​ខាន។ បរាជ័យ​ជា​រឿង​ធម្មតា​ក្នុង​បាល់ទាត់ ​ប៉ុន្តែ​លោក​ពេញ​ចិត្ត​ចំពោះ​ការ​ហ៊ាន​លេង​របស់​ក្រុម​កីឡាករ​កម្ពុជា ​ហើយ​ប្រសិន​បើ​ពួកគេ​នៅ​តែ​បន្ដ​ការ​ខិត​ខំ លេង​បាន​ល្អ​ទៀត ​ទៅ​ថ្ងៃ​អនាគត ​ពួកគេ​នឹង​ទទួល​បាន​លទ្ធផល​ល្អ ​ទទួល​បាន​ជ័យជម្នះ​ជាក់​ជា​មិន​ខាន។

តារា​ឆ្នើម​របស់​ជប៉ុន​ខាង​លើ​បាន​ផ្ដាំ​ទៅ​កីឡាករ​ទៀត​ថា ​គ្មាន​ទេ​ការ​ប្រកួត​ដែល​ងាយ​ស្រួល ប៉ុន្តែ​មាន​តែ​ការ​រៀប​ចំ​ក្រុម​ឱ្យ​បាន​ល្អ ​ខិត​ខំ​ប្រឹងប្រែង​លេង​ប៉ុណ្ណោះ ​ទើប​អាច​ឈ្នះ​ការ​ប្រកួត​បាន។ ដូច្នេះ​ហើយ ​ត្រូវវ​ប្រឹង​ប្រែង​ឱ្យ​ល្អ​បំផុត​ពេល​ប៉ះ​ឆាយនីសតៃប៉ិ ​ដើម្បី​អ្នក​គាំទ្រ​របស់​កម្ពុជា៕

អត្ថបទ៖ មុន្នីរម្យ